​គ្រោះថ្នាក់​ថ្ងៃទី​២៣​ធ្នូ មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់

ភ្នំពេញ: នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស ចំនួន ១៤​លើក (​យប់ ៨​លើក​), បណ្តាលអោយ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស​), អ្នករបួសធ្ងន់ ១៥​នាក់ (​ប្រុស​), របួសស្រាល ១២​នាក់ (​ស្រី ៤​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍​រប​ស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ១៦​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ៤​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង​, ថ្មើរជើង ១​នាក់ ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៧​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ស្រវឹង ២​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ២៤​នាក់​(​យប់ ១០​នាក់​) ។​

​ក្នុងនោះ​មាន​រថយន្ត ដែល​ផាកពិន័យ សរុប​ចំនួន ៩២០​គ្រឿង (​រថយន្ត​ធំ ៣១៥​គ្រឿង​) ស្មើ​និង ៩៣៩​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៤៤៤​គ្រឿង ស្មើនឹង ៤៤៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤៧៦​គ្រឿង ស្មើនឹង ៤៩៤​ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប ចំនួន ១.០៤០​គ្រឿង ៕V/S

​គ្រោះថ្នាក់​ថ្ងៃទី​២៣​ធ្នូ មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់

​គ្រោះថ្នាក់​ថ្ងៃទី​២៣​ធ្នូ មនុស្ស​ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​២៧​នាក់