​​ជិះ​ម៉ូតូ​វ៉ា​ជ្រុល​បុក​រថយន្ត​ដឹក​សាំង​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់ភ្លាម

ខេត្ត​កណ្តាល ​៖ បុរស​ម្នាក់​​​​ជិះ​ម៉ូតូក្នុង​ល្បឿន​លឿន ​ហើយ​ព្យាយាម​​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នាធ្វើ​ឱ្យ​ជ្រុល​ទៅបុកជាមួយ​រថយន្តដឹក​សាំង​ដែល​កំពុង​បើក​ពីមុខ​នោះ​​ចំ​ពីមុខ​ពេញទំហឹងបណ្តាល​ឲ្យ​ម៉ូតូ​ និង​មនុស្ស​ខ្ទាត​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់គួរ​ឱ្យ​រន្ធត់ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោងប្រហែលជា​១១​ និង៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ​ធ្នូ ​២០១៥ ស្ថិត​នៅ​តាម​បណ្តោយផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង  ស្រុក​អង្គស្នួល ​។

​​សមត្ថកិច្ច​បានឱ្យដឹង​ដែរ​ថា​ ចំពោះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នេះ​គេ​នៅមិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​​​កំពុង​ព្យាយាម​ទំនាក់​ទំ​នងទៅ​រក​ក្រុម​គ្រួសារជន​រង​គ្រោះ​នេះ​មក​ទទួលយក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃណី ៕