ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

​មួយរយៈ​ពេល​ចុង​ក្រោយនេះ នៅពេល​ពេលដែល​លេចមុខ​ក្នុង​កម្មវិធី​កម្សាន្ត​ម្តងៗ​មិត្តភក្តិ​សិល្បៈ​តែងតែ​ស៊កសៀត​ផ្លែផ្កា​ទៅកាន់​កំលោះ ព្រែក អំពី​រឿង​គូស្នេហ៍​ជានិច្ច ហាក់បីដូចជា​ចង់​បញ្ជាក់ថា ព្រែក គឺមាន​អ្នក​ពិសេស​រួចហើយ ។ អាច​ចាត់ទុកថា កំលោះ ព្រែក គឺជា​អ្នកសិល្បៈ​មួយរូប​ដែលមាន​សេចក្តី​ក្លាន​ដែល​ហ៊ាន​និយាយ​ពី​អារម្មណ៍​ពិត​របស់ខ្លួន ខុសប្លែក​ពី​អ្នកសិល្បៈ​មួយចំនួន​ដែល​ព្យាយាម​លាក់បាំង​អំពី​រឿងរ៉ាវ​ឯកជន​របស់ខ្លួន ទោះបីជា​គេ​បានដឹង​ច្បាស់​យ៉ាងណាក្តី តែ​ម្នាក់ៗ​ព្យាយាម​បដិសេធ​មិន​ទទួលស្គាល់​ឡើយ ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

ថ្វីដ្បិតតែ ព្រែក ទើប​មាន​វ័យ ២៣ ឆ្នាំ​ក្តី ចំពោះ​រឿង​ស្នេហា​វិញ​គេ​បាន​ឲ្យ​ដឹងថា ធម្មតា​មនុស្ស​ប្រុស​ពេល​ធំ​ពេញវ័យ​ហើយ ត្រូវតែមាន​អ្នកជា​ទីស្រឡាញ់​ក្នុង​ចិត្ត​។ សម្រាប់​រូបគេ​ផ្ទាល់ អ្នក​ស្រឡាញ់​នៅក្នុង​ចិត្ត​គឺមាន ប៉ុន្តែ​មិនទាន់​ឈានដល់​ការភ្ជាប់​ពាក្យ​ឬ​រៀបការ​ដូចជា​ពាក្យ​គេ​និយាយ​ឡើយ គ្រាន់តែ​រាប់អាន​ធម្មតាៗ ។ ម្យ៉ាងវិញទៀត​ខ្លួន​នៅ​ក្មេង​ផង ឆាប់​រៀបការ​ធ្វើ​អ្វី ? ចង់​ធ្វើ​ការងារ​រកប្រាក់​ឲ្យ​បាន​ច្រើន​សិន ចាំ​គិតពី​រឿង​រៀបការ ។ ចុងក្រោយ​កំលោះ ព្រែក បាន​បន្ថែមថា អ្វីដែល​ជាពិសេស​នោះ​គឺ​គេ​មិន​ហ៊ាន​រៀបការ ដោយសារ​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ដូច​ដឹង​ស្រាប់​ហើយ​ថា អ្នកសិល្បៈ​កាលណា​រៀបការ​រួច អាច​នឹង​ធ្លាក់កូដ​ជាមិនខាន ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

​ព្រែក មិនបាន​បញ្ជាក់​ច្បាស់​ពី​នារី​នៅក្នុង​ចិត្ត​នោះទេ ប៉ុន្តែ​បើតាម​ប្រភព ព័ត៌មាន​ពី​អ្នកសិល្បៈ​បាន​ឲ្យ​ដឹងថា សង្សារ ព្រែក គឺជា​កូនចៅ​អ្នករកស៊ី​ម្នា​ក់នៅ​ខេត្តកំពង់ចាម​ដែល​បាន​ស្រឡាញ់ និង ទំនាក់ទំនង​គ្នា​យូរ​គួរសម ហើយ​គ្រួសារ​ទាំងសងខាង​ក៏បាន​ពេញចិត្ត​ដែរ រហូត​បាន​ឲ្យ​អ្នក​ទាំងពីរ​ភ្ជាប់ពាក្យ និង មានបំណង​រៀបការ​នៅ​ឆ្នាំក្រោយ​ថែម​ទៀតផង ។ ព្រែក មានឈ្មោះ​ពិត ខេង រតនៈ ប៉ុន្តែ​ចាប់តាំងពី​ធំ​ពេញរូបពេញរាង និង បាន​ចូល​បម្រើ​ការងារ​នៅក្នុង​កម្មវិធី​ទូរទស្សន៍ ទស្សនិកជន​ច្រើនតែ​ហៅ​គេ​ថា ព្រែក ទើប​ទស្សនិកជន​ភាគច្រើន​ស្គាល់ឈ្មោះ ព្រែក ជាង​ឈ្មោះ ខេង រតនៈ ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

ការពិត ព្រែក មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ចាប់តាំងពី​គេ​មាន​វ័យ ១៣ ឆ្នាំ​មកម្ល៉េះ ដោយ​កាលណោះ គេ​បាន​សម្តែង​នៅក្នុង​រឿង «​នេសាទ​ក្រពើ​» និង ថត​បទ​ចម្រៀង «​ម្អម​ស្រែ »​និង បទ «​ភ្លេច​សន្យា​សា​យ័ន្ត » ឲ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស ។ ប៉ុន្តែ​កាលណោះ ព្រែក នៅ​ក្មេង​ពេក​រូបរាង​ស្គម​តូច ថែមទាំង​សម្បុរ​ខ្មៅ តែបើ​ក្រឡេកមើល ព្រែក នាពេល​បច្ចុប្បន្ន​ឈានដល់​វ័យ ២៣ ឆ្នាំ វិញ ពិតជា​ប្រែប្រួល​ប្លែក រូបរាង​ខ្ពស់​សង្ហា និង មាន​វោហារ​សារ​ស័ព្ទ​ដែល​ធ្វើ​ឲ្យ​អ្នកផង​ស្រឡាញ់​ពេញចិត្ត​គ្រប់ៗ​គ្នា ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

ព្រែក មិន​ត្រឹមតែ​ធ្វើ​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​កុមារ​ទេ ចាប់តាំងពី​ឈាន​ជើង​ចូលធ្វើការ​នៅ​ស្ថានីយទូរទស្សន៍ MyTV បាន​មួយឆ្នាំ​ក្នុង​កម្មវិធី​ពេញចិត្ត​អត់ អូ​ឡា​ឡា​មក ស្រាប់​តែមាន​ទស្សនិកជន​ចាប់អារម្មណ៍​លើ​រូបគេ​កាន់តែខ្លាំង​ឡើងៗ ជាពិសេស​ពេល​គេ​ធ្វើ​កម្មវិធី​ជាមួយ​នាង ពេជ្រ សេរី​រ័ត្ន នាង ខ្ញុង ជាដើម​គឺ​តែងតែ​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ពីព្រោះ​គេ​ចេះ​ស៊កសៀត​ផ្លែផ្កា​ពាក្យពេចន៍​ចុង​ជួន​សមសួន​ទៅតាម​កាលៈទេសៈ ធ្វើ​ឲ្យ​អ្នកទស្សនា​ទប់​សំណើច​មិនបាន​ចុងក្រោយ​នេះ ព្រែក ត្រូវបាន​គេ​ហៅ​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​រឿង « Girl is like that » ដែលមាន​ការចូលរួម​សម្តែង​ពី​តារា​វ័យក្មេង​ជាច្រើន ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

ក្រៅពីនេះ ព្រែក ត្រៀមខ្លួន​ថត​រឿង​ថ្មី​មួយទៀត ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​អំពី​ចំណងជើង​រឿង​នៅឡើយ​ទេ ដោយសារតែ​ពេលនេះ​កំពុង​ជជែក​ពី​រឿង​ពេលវេលា និង តម្លៃ​ខ្លួន ។ ក្នុង​មួយខែៗ ព្រែក អាច​រកប្រាក់​ចំណូល បាន​ច្រើន​គួរសម​ពី​វិស័យ​សិល្បៈ ហើយ​ថែមទាំង​បាន​ឲ្យ​ដឹង​ទៀតថា មួយឆ្នាំ​ចុងក្រោយ​នេះ​ប្រាក់ចំណូល​របស់គេ​បានកើត​ឡើង​ជាង​បណ្តា​ឆ្នាំមុនៗ ព្រោះ​ការងារ​មមាញឹក​ច្រើន​ទាំង​ការងារ​នៅ​ទូរទស្សន៍ ច្រៀង​តាម​រោងការ ឬ​ចេញ​សម្តែង​តាម​កម្មវិធី​ជប់លៀង​ឬ​មង្គលការ ។ នៅ​ឆ្នាំ ២០១៦ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ឆាប់ៗ ព្រែក ក៏មាន​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ផងដែរ ។

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

គួរបញ្ជាក់​ផងដែរ​ថា ព្រែក មាន​បងប្អូន​ចំនួន​បួន​នាក់ ព្រែក គឺជា​កូនប្រុស​ពៅ​នៅក្នុង​គ្រួសារ ព្រែក មិន​ត្រឹម​តែមាន​វោហារ​ស័ព្ទ​ល្អ​ក្នុង​ការធ្វើ​ពិធីករ​នោះទេ ព្រែក ថែមទាំង​អាច​ច្រៀង​ចម្រៀង​បុរាណ​ឬ​សម័យ​បាន​យ៉ាង​ល្អ ជាពិសេស ព្រែក អាច​ច្រៀង​កាត់សក់​ការ​បាន​ទៀត ។ ព្រែក គឺជា​ពិធីករ​មួយរូប​មិនបាន​ជាប់​កុងត្រា​ជាមួយ​ទូរទស្សន៍​ណាមួយ​ទេ ឲ្យ​តែមាន​គេ​ទាក់ទង​ហៅ​ថត​ឬ​ធ្វើជា​ពិធីករ​នៅតាម​ទូរទស្សន៍​នានា​នោះ​គឺ​គេ​ទទួល​ជានិច្ច ៕​ម៉ា រី​សា​

ព្រែក មិន​ហ៊ាន ព្រោះ​ខ្លាច​ធ្លាក់កូដ​

​ ​ ​ ​ ​ ​