មនុស្ស​៣១​នាក់​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​ខែធ្នូ​

មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ និង​២៧​នាក់​រងរបួស​ធ្ងន់​-​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន​១៤​លើក (​យប់​៨​លើក​) នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៣​ខែធ្នូ ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន ៧​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ស្រវឹង ២​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, មិន​គោរព​សិទ្ធ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២៤​នាក់​(​យប់ ១០​នាក់​) ៕