វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ

វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ

តាម​​ការ​ចុះ​ផ្សាយ​​របស់​ VN Express បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំប្រជាជន​វៀតណាម​​ប្រមាណ​ ៣៩២ បាន​ស្លាប់​​​ដោយ​សារ​គ្រោះ​មហន្តរាយ​ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អាកាស​​ធាតុ។ ​​​គ្រោះ​ធម្មជាតិ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាសធាតុ​​ក៏​បង្ក​​ឲ្យ​ប្រទេស​​​នៅ​តំបន់​ឥណ្ឌូចិន​​មួយ​នេះ ​​​រង​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​​​ខ្លាំង។

 

វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ
 

សកម្មភាព​ពាក់​ព័ន្ធ​​កសិកម្ម​​របស់​​វៀតណាម​​​បាន​រង​ផល​ប៉ះ​ពាល់​​ខ្លាំង​ដោយ​គ្រោះ​ធម្មជាតិ​ដូច​ជា​ ព្យុះ ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត។ ហើយ​ឥទ្ធិពល​​​នេះ​បាន​ធ្វើ​ឲ្យ​​ ផលិត​ផល​ក្នុង​ស្រុក​សរុប​ GDP ក្នុង​ប្រទេស​វៀតណាម​ធ្លាក់​ចុះ​ផង​ដែរ។

 

លោក Tran Quang Hoai តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​វៀតណាម បាន​ឲ្យ​ដឹង​ថា​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ឥទ្ធិពល​នៃ​​បាតុភូត​អាកាសធាតុ​ El Nino ជា​ហេតុ​បង្ក​ឲ្យ​មាន​​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ប្រជាជន​វៀតណាម។ “តាំង​ពី​ដើម​ឆ្នាំ​​មក កម្ដៅ​ខ្លាំង​​​ជា​​មួយ​អាកាស​ធាតុ​​ឡើង​ខ្ពស់​​នៅ​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង​ផ្នែក​កណ្ដាល បណ្ដាល​ឲ្យ​ផ្ទៃ​ដី​ជាង​ ១៩០ ០០០ ហិកតា ​រង​គ្រោះ​រាំង​ស្ងួត​ សត្វ​គោ​ក្របី​ ​មាន់​ទា​​ជា​ច្រើន​ក្បាល​បាន​ងាប់”។ នេះ​​ជា​សម្ដី​របស់ លោក Hoai ។

 

ប្រទេស​វៀតណាម​ត្រូវ​​គេ​ចាត់​ទុក​ជា​ប្រទេស​មួយ​​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ការ​កើន​​​កម្ពស់​ទឹក​សមុទ្រ។ តាម​ចំណាត់​ថ្នាក់​ធ្វើ​ដោយ ​ស្ថាប័ន German Watch នៅ​ប្រទេស​អាល្លឺម៉ង់ វៀតណាម​​​បាន​ឥទ្ធិពល​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ខ្លាំង​​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ​ ២០១៣ ។

 

វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ
 

ចាប់​តាំង​ពី​ឆ្នាំ​២០១០ ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​វៀតណាម​បាន​ត្រៀម​ផែន​ការ​​​ទៅ​លើ​បញ្ហា​​ប្រែ​ប្រួល​អាកាស​ធាតុ​។ ជា​មួយ​គ្នា​នេះ​​បណ្ដា​ស្ថាប័ន​មួយ​ចំនួន​ដូច​ជា ស្ថាន​ទូត​អូស្ត្រាលី និង​អង្គការ​ ស្ថាប័ន​​ជា​​ច្រើន​បាន​ចូល​ឧបត្ថម្ភ​ថវិកា​ប្រមាណ១០លានដុល្លារ​ ដើម្បី​ជួយ​ដល់​ប្រជាជន​ជាង​​២​សែន​នាក់​​ក្នុង​ខេត្ត​ចំនួន​១៣​ ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ៕​

 

 វៀតណាម​​​ជាប់​ចំណាត់​​​ថ្នាក់​ពិភពលោក ខាងរង​​ការ​ខូច​ខាត​ដោយ​សារ​​ប្រែ​ប្រួល​អាកាស​ធាតុ
 

 

ចុចអាន៖ ល្បិច​បោក​អ្នក​ទិញ​ប្លែកៗ​របស់​អាជីវករ​​នៅ​វៀតណាម

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ vnexpress​​​​​​​​​​​​​ , germanwatch