​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់


​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់

អ្នកណាៗ​ក៏​ចង់​រក្សា​ស្បែក​​ឲ្យ​ស​ ទន់​រលោង តាម​បែប​ធម្មជាតិដែរ ជា​ពិសេស​គឺ​ស្បែក​មុខ​តែ​ម្ដង​។ មាន​​ផលិតផល​ធម្មជាតិ​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន ដូច​ជា​ផ្លែ​អម្ពិល​ជាដើម។ ចង់​ដឹង​ថា​វា​មាន​ប្រយោជន៍​បែប​ណា សូម​មើល​ដូច​ខាង​ក្រោម៖

 

​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់
 

 
១. ជួយ​ឲ្យ​ស្បែក​ស​ស្អាត​

 
ផ្លែ​អម្ពិល​មាន​សារប្រយោជន៍​ច្រើន ក្នុង​នោះ​​អ្នក​អាច​ប្រើ​ផ្លែ​អម្ពិល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត​បាន។ លាយ​​សាច់​​អម្ពិល​ទុំ​​មួយ​ស្លាប​ព្រា​​កាហ្វេ ជា​មួយ​ម្សៅ​រមៀត​ រួច​យក​មក​លាប​ផ្ទាល់​លើ​ស្បែក ជា​ពិសេស​ស្បែក​មុខ​ ធ្វើ​ស​ស្អាត​បាន។ វិធី​មួយ​ទៀត​ គឺ​​លាយ​​សាច់​​អម្ពិល​ជា​មួយ​​​​​​ទឹក​ក្រូច​ឆ្មារ បន្តក់​តែ​ពីរ​តំណក់​ រួច​លាយ​ជា​មួយ​​ទឹក​ឃ្មុំ​កន្លះ​ស្រាប​ព្រា​កាហ្វេ លាប​លើ​មុខ​ទុក​រយៈ​ពេល​១៥​នាទី​ វា​ជួយ​កម្ចាត់​​មុខ​សំបូរ​រោម​ និង​ធ្វើ​ឲ្យ​ស្បែក​​មុខ​ស​។

 

​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់

 

២. សម្រាប់​​​ដុស​សម្អាត​​ស្បែក​
 

ផ្លែ​អម្ពិល​​ជា​ឱសថ​ធម្មជាតិ​ជួយ​​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ស្បែក វា​ជួយ​​​សម្អាត​ស្បែក​បាន​យ៉ាង​ប្រសើរ។ លាយ​សាច់​​អម្ពិល​​ជា​មួយ​ ទឹក​ដោះ​គោ​ជូរ​ (ត្រជាក់) ​​បរិមាណ​១​ស្លាប​ព្រា​បាយ និង​អំបិល​គ្រួស​​ កន្លះ​ស្រាប​ព្រា​បាយ។ លាយ​ឲ្យ​សព្វ រួច​យក​មក​លាប​ ម៉ាស្សា​លើ​ផ្ទៃ​មុខ​​តាម​ចលនា​រាង​រង្វង់ ដើម្បី​ឲ្យ​​ចរន្ត​ឈាម​​​ស្បែក​មុខ​ដើរ​មាន​ល្អ និង​ជួយ​​បំបាត់​រោម​លើ​ស្បែក​មុខ​ផង​ដែរ។
 

​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់

 

៣. ជួយ​ឲ្យ​ស្បែក​ទន់​រលោង

 
ផ្លែ​អម្ពិល​ជួយ​ផ្ដល់​ជាតិ​ទឹក​​ដល់​​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង។ វិធី​ធ្វើ​​ គឺ​យក​​សាច់​​អម្ពិល​ប្រមាណ​ ២៥​ក្រាម ​​ស្ងោរ​ក្នុង​ទឹក។ លុប​លាង​មុខ​ជា​មួយ​ទឹក​​​អម្ពិល​​នោះ ធ្វើ​ឲ្យ​ស្បែក​ទន់​ស្រស់​ថ្លា ។
 

​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់

 

៤. ជួយ​បំបាត់​ស្លាក​ស្នាម​
 

ស្ងោរ​សាច់​អំពិល​ប្រមាណ​ ៣០​ក្រាម​​ឲ្យ​ទន់​​បន្តិច​​ក្លាយ​ជា​ល្បាយ​អម្ពិល។ យក​ល្បាយ​សាច់​អម្ពិល​​មក​លាប​ផ្ទាល់​លើ​ស្នាម​ សម្លាក ផ្សេង​ៗ​លើ​មុខ ឬ​ស្បែក។ ជាតិ​អាស៊ីត​នៃ​អម្ពិល​នឹង​ជួយ​កម្ចាត់​ស្នាម​ទាំង​បាន​ មិន​ថា​ស្នាម​​របួស​ ឬ​ ស្នាម​សម្លាក​យូរ​​​​មក​ហើយ​ទេ៕
 

​ផ្លែ​អម្ពិលអាច​ជួយ​សម្រស់​ស្បែក​មុខ​មិន​នឹក​ស្មាន​ដល់
 
 

ចុចអាន៖ ខែ​កត្តិក​ធ្លាក់​ខ្យល់​ពី​ជើង សាក​វិធី​ថៃ​រក្សា​ស្បែក​ងាយៗ​ទាំង​នេះ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky