ដឹង​អត់​កម្មវិធី​បោះ​ជំរំ​ ANUSSA នៅ​ខេត្ដ​សៀមរាប​ មាន​អ្វី​សប្បាយ​ខ្លះ​?

ដឹង​អត់​កម្មវិធី​បោះ​ជំរំ​ ANUSSA នៅ​ខេត្ដ​សៀមរាប​ មាន​អ្វី​សប្បាយ​ខ្លះ​?

ANUSSA នឹង​រៀបចំ​ការ​បោះ​ជំរំ​លើក​ទី​៦ ពី​ថ្ងៃ​ទី​១ ដល់​ទី​៣ ខែ​មករា​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ នៅ​ក្នុង​រីស៊ត​អេកូទេសចរណ៍​មួយ​ក្នុង​ខេត្ត​សៀមរាប​។ រី​ស៊ត​នេះ​ស្ថិតនៅ​ជិត​ជើង​ភ្នំ និង​អម​ជាមួយ​ទេស​ភាព​ផ្ទៃ​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត។ ក្រៅពី​ការ​ស្នាក់​នៅ​តាម​បែប​ធម្ម​ជាតិ តើ​ការ​បោះជំរំ​លើក​នេះ​មាន​អ្វី​សប្បាយ​ខ្លះ​?

 

ដឹង​អត់​កម្មវិធី​បោះ​ជំរំ​ ANUSSA នៅ​ខេត្ដ​សៀមរាប​ មាន​អ្វី​សប្បាយ​ខ្លះ​?

 

​ការ​បោះជំរំ​លើក​ទី​៦​ក្រោម​ប្រធានបទ “​ដំណើរ​ផ្សង​ព្រេង​លើ​ទឹកដី​អង្គរ​” នឹង​នាំ​មិត្ត​យុវវ័យ​ទៅ​ស្គាល់​នូវ​បទ​ពិសោធន៍​ថ្មី​នៃ​ជីវិត និង​បង្កើត​ចំណង​មិត្តភាព​យ៉ាង​ស្អិត​ល្មួត​តាម​រយៈ​សកម្មភាព​សប្បាយៗ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជា​ក្រុម​ជាច្រើន​ដូចជា បេសកកម្ម​នៅ ​Pub Street បេសកកម្ម​នៅ​ប្រាសាទ​អង្គរ Team building, Night & BBQ party និង​សកម្មភាព​កាល​វ័យ​កុមារ​ជាច្រើន​ផ្សេង​ទៀត​។ វិញ្ញាសារ​តូចៗ​ដែល​បង្កប់​នូវ​ភាព​សប្បាយ​រីករាយ​ជា​ច្រើន​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បេសកកម្ម​ខាងលើ​។ មិត្ត​យុវវ័យ​នឹង​បាន​ភ្លក់​នូវ​ចំណី​អារម្មណ៍​ថ្មី​តាម​រយៈ​ការ​សម្រាក​ក្នុង​តង់ ការ​គេង​មើល​ផ្កាយ​ជាមួយ​ដៃគូ​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ ការ​លេង​ឧបករណ៍​តន្ត្រី និង​និយាយ​រឿង​និទាន​ផ្សេងៗ​នៅ​ជុំវិញ​ភ្នក់ភ្លើង​ជាដើម​។​

 

ការ​បោះជំរំ​ជា​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​យុរ​ជន​ទាំង​ផ្នែក​រូបរាងកាយ និង​សតិ​អារម្មណ៍​។ កម្មវិធី​នេះ​ប្រៀប​បាន​នឹង​ការរួម​បញ្ចូល​គ្នា​រវាង​ការ​ហ្វឹក​ហាត់ និង​ដំណើរ​កម្សាន្ត ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​សកម្ម​លើ​កម្លាំង​កាយ និង​ប្រាជ្ញា សាមគ្គីភាព​ជា​ក្រុម និង​ការ​ជជែក​ពិភាក្សា​ជា​ដើម​។

 

ដឹង​អត់​កម្មវិធី​បោះ​ជំរំ​ ANUSSA នៅ​ខេត្ដ​សៀមរាប​ មាន​អ្វី​សប្បាយ​ខ្លះ​?

 

​យុវជន ឬ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ អាច​ទាក់ទង​មក​កាន់​ក្រុមហ៊ុន​អនុស្សា​ចាប់ពី​ថ្ងៃនេះ​តទៅ រហូត​ដល់​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​។​

 

ចាំ​ដល់​ណា​ទៀត តោះ​…​ចូលរួម​ការ​បោះជំរំរ​បស់​ ANUSSA ទាំងអស់គ្នា​!!!

 

ព័ត៌មាន​បន្ថែម​ទាក់ទង ០១២ ២៣០ ១៤០ / ០១០ ៩១១ ៧៧៦

www.anussaeventplanner.com

facebook.com/anussaeventplanner

 

អត្ថបទ៖ ដៃ​គូ​សហការ