១៣ឆ្នាំមុន UN បញ្ជូនកម្លាំងចម្រុះ ជាតិសាសន៍ មកជួយស្វែងរក សន្តិភាពជូន កម្ពុជា តែ១៣ឆ្នាំ ក្រោយកម្ពុជា បានបញ្ជូនកងទ័ព មួកខៀវ ចូលរួមក្នុងជាមួយ UN វិញ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះ បានសម្តែងអំពី មោទនភាព របស់ជាតិ ខណៈបច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការ បញ្ជូនកងទ័ព មួកខៀវ ចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសប្រមាណ៨ ដែលខុសប្លែកកាលពីប្រមាណ១៣ឆ្នាំ មុន UN បានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ មកជួយស្វែងរកសន្តិភាព ជូនកម្ពុជា។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចតេជោ ហ៊ុន សែន បាន សរសេរថា "ឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣ អង្គការ សហប្រជាជាតិ បានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ មកជួយស្វែងរក សន្តិភាពនៅកម្ពុជា ក្រោមឈ្មោះថាអ៊ុនតាក់ (UNTAC) តែឆ្នាំ២០០៦ ក្នុងឋានៈជា នាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណា ខ្ញុំបានសម្រេចចិត្តខាងនយោបាយ ដ៏មានសារៈ សំខាន់មួយ គឺបញ្ជូនកងទ័ពកម្ពុជា ឲ្យពាក់មួកខៀវ ចូលរួមប្រតិបត្តិការ រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅប្រទេសនានា លើសកលលោកវិញ។

សម្តេច បានញ្ជាក់ទៀតថា "នៅក្នុងអតីតកាល មានជនជាតិកម្ពុជា មួយចំនួនធ្លាប់បាន កាន់អាវុធទៅប្រទេសក្រៅ ដូចជា អាល់ហ្សេរី ម៉ារ៉ុក តែកាលទៅពេលនោះ គឺទៅក្នុងឋានៈ ជាទាហានបារាំង ព្រោះប្រទេសយើង ស្ថិតក្រោមអាណានិគមបារាំង តែពេលនេះទាំងកងទ័ព អាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេកទេស កម្ពុជា ដែលបាននិងកំពុង ប្រតិបត្តិការ នៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ គឺសុទ្ឋតែជាកម្លាំង របស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិក អង្គការសហប្រជាជាតិ"។

សម្តេច ក៏បានថ្លែងអំណគុណដល់ជនរួមជាតិទំាងអស់ដែលបានគំាទ្រ នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ដោយសម្តេចបានបញ្ជាក់ថា "សូមអរគុណ ចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់ នយោបាយការបរទេស ដែលខ្ញុំព្រះករុណាបានដាក់ចេញ និងសូមអរគុណចំពោះយុទ្ធជនយុទ្ធនារីដែលបាននិងកំពុង បំពេញភារកិច្ច ប្រកបដោយ សេចក្ដីក្លាហាន និងការទទួលខុសត្រូវ"។

សម្តេចក៏បានសុំយកឱកាសនេះចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ នៃយុទ្ធជនដែលបាន ពលីជីវិតកន្លងមកផងដែរ៕