នុត សាអាន៖ ផ្លាស់ប្តូរមេគុក ដើម្បីពង្រឹងគុណភាព និងកែលម្អ ប្រព័ន្ធពន្ធនាគារ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា ការផ្លាស់ប្តូរប្រធានពន្ធនាគារនៅរាជធានីភ្នំពេញ គឺដើម្បីពង្រឹងគុណភាពនិងកែលម្អប្រព័ន្ធពន្ធនាគារ នៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងសភាពការណ៍តំបន់និងអន្តរជាតិ។
ថ្លែងនៅក្នុងពិធីផ្ទេរតំណែងប្រធានពន្ធនាគារ នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី២៤ខែធ្នូ ឆ្នាំ២០១៥ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងនាពេលនេះ គឺឆ្លុះបញ្ជាំងនូវការអនុវត្តកំណែទម្រង់ ការគ្រប់គ្រងពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ក្នុងគោលដៅជំរុញ ឲ្យអង្គភាពពន្ធនាគារទាំងអស់ អាចទៅមុខ រីកចម្រើនព្រមគ្នា ធ្វើយ៉ាងណាជំរុញឲ្យវិស័យនេះ មានលក្ខណៈសម្បត្តិស្របជាមួយនឹងនិន្នាការក្នុងតំបន់ និងសាកលលោក។

បើតាមលោក នុត សាអាន ប្រធានមេគុករាជធានីភ្នំពេញ ដែលត្រូវបានផ្លាស់ចេញ លោក ហ៊ូ ពុធវិសាល បានខិតខំបំពេញការងារដឹកនាំ គ្រប់គ្រងនៅពន្ធនាគារនេះ អស់រយៈពេលជាច្រើនឆ្នាំ “កសាងបាននូវសមិទ្ធផល ជាស្នាដៃគំរូ” សម្រាប់មន្រ្តី និងថ្នាក់ដឹកនាំជំនាន់ក្រោយៗរៀនសូត្រ និងអនុវត្តតាម។

លោករដ្ឋលេខាធិការ ក៏បានស្នើឲ្យលោក ពេជ្រ យ៉ុន ដែលទើបឡើងតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថ្មីរបស់ខ្លួន និងរក្សាឲ្យបាននូវសមិទ្ធផលជាស្នាដៃដែលថ្នាក់ដឹកនាំពន្ធនាគារមុនៗ សម្រចបាន និងត្រូវខិតខំ បង្កើតឲ្យមានការរីកចំរើនធំធេងថែមទៀត។

បើយោងតាមសេចក្តីប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតំាងមុខតំណែងមន្រ្តីរាជការ បានសម្រេចផ្ទេរភារកិច្ច លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភិន យ៉ាន ពីប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ ទៅជាប្រធានមណ្ឌលអប់រំកែប្រែទី៣ ជំនួសលោក គៀង សុវណ្ណ ឯឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ហ៊ូ ពុធវិសាល ពីប្រធានពន្ធនាគាររាជធានីភ្នំពេញ មកជាអនុប្រធាននាយកដ្ឋានអប់រំកែប្រែ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ពេជ្រ យ៉ុន ពីអនុប្រធាននាយកដ្ឋានមធ្យោបាយ ទៅជាប្រធានពន្ធនាគាររាជធានីភ្នំពេញ ជំនួសលោក ហ៊ូ ពុធវិសាល៕