គ្រូពេទ្យឃុំ ជិះម៉ូតូបុករថយន្ត ដឹកប្រេង ក្រុមហ៊ុនតេលា ស្លាប់នៅនឹងកន្លែង

កណ្តាល ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាគ្រូពេទ្យ ឃុំត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូ ក្នុងល្បឿនលឿន ពេលយប់ងងិតជ្រុល ទៅបុករថយន្តដឹកប្រេង របស់ក្រុមតេលា ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចមុខភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកFREIGHTLINER ជាប្រភេទ រថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលាដែលបើកពីកើតទៅទិសខាងលិចលុៈដល់ចំណុចខាងលើមានម៉ូតូមួយគ្រឿង ម៉ាកហុងដាCLICK C125ពណ៌ស គ្មានស្លានលេខបើកបរដោយឈ្មោះហុង មករា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិគោកពពេលឃុំលំហាចស្រុកអង្គស្នួលកណ្ដាល(មុខរបរពេទ្យឃុំ)បើកពីលិច ទៅទិសខាង កើតបានជ្រុលទៅបុកចំពីមុខរថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលាបណ្ដាល ឲ្យអូសជាប់ម៉ូតូនិង អ្នកបើកបរប្រហែល១៥ម៉ែត្របណ្ដាលអោយស្លាប់នៅនិងកន្លែងកើតហេតុ ។ ភ្លាមៗអ្នកដែរអ្នកបើករថយន្តដឹកប្រេង បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់ធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូមក រក្សាទុកនៅអធិការដ្ឋានដើម្បីរង់ ចាំដោះស្រាយគ្នា ជាក្រោយ ចំណែកសាកសពត្រូវប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕