Rain នឹង​ត្រលប់​មក​វិញ​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់​មុខ​មួយ​រយៈ


Rain នឹង​ត្រលប់​មក​វិញ​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់​មុខ​មួយ​រយៈ

តារា​ចម្រៀង​នឹង​សម្ដែង​កូរ៉េ Rain នឹង​មាន​វត្តមាន​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​ថ្មី ដែល​ត្រៀម​បញ្ចាំង​នៅ​ខែ​ កុម្ភៈ ឆ្នាំ ២០១៦ លើ​កញ្ចក់​ទូរទស្សន៍​​កូរ៉េ SBS បន្ទាប់​ពី​បាត់​មុខ​មួយ​​ជាង​១​ឆ្នាំ​។

 

Rain នឹង​ត្រលប់​មក​វិញ​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់​មុខ​មួយ​រយៈ

 

 

រឿង​ភាគ​ថ្មី​នេះ​មាន​ចំណងជើង​ថា “Come Back, Uncle”។ នេះ​ការ​វិលមកវិញ​របស់​តារា​វ័យ​៣៣​ឆ្នាំ ក្រោយ​ផ្អាក​សម្ដែង​រឿង​ភាគ​​អស់​រយៈពេល​១​ឆ្នាំ​៣​ខែ ចាប​តាំង​ពី​សម្ដែង​រឿង​ចុងក្រោយ​ដែល​មាន​ចំណងជើង​ថា “She’s So Loveable”។

 

 

រឿង​ភាគ​ថ្មី​នេះ​ដំបូង​​គេ​បាន​ដាក់​ចំណងជើង​ថា “Goodbye My Beloved” ប៉ុន្តែ​ចុងក្រោយ​គេ​ក៏​កែប្រែ​ចំណងជើង​ជា “Come Back, Uncle”វិញ។ “Come Back, Uncle” និពន្ធ​ឡើង​ពឹងផ្អែក​ក្នុង​រឿង​ប្រលោមលោក​ជប៉ុន​ “Tsubakiyama Kacho no Nanoka-kan” ។

 

ក្នុង​រឿង​នេះ​ដែរ Rainត្រូវ​សម្ដែង​​ជា​តួអង្គ​​​ឈ្មោះ Lee Hae Joon ជា​អ្នក​គ្រប់គ្រង​​វ័យ​កណ្ដាល​ដ៏​សង្ហា​ម្នាក់ ដែល​បាន​ស្លាប់​ ប៉ុន្តែ​មាន​សំណាង​​មាន​ឱកាស​រស់រាន​មាន​ជីវិត​ម្ដង​ទៀត។ ផ្ទៃ​រឿង​ក៏​នឹង​​បង្ហាញពីការ​​​ស្វែង​រក​អត្ថន័យ​ស្នេហា​ពិត​និង​សារៈសំខាន់​នៃ​ជីវិត៕

 

Rain នឹង​ត្រលប់​មក​វិញ​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់​មុខ​មួយ​រយៈ

 

ចុចអាន៖Rain ចេញ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក និង​ត្រៀម​ចេញ​បទ​ថ្មី​ខែ​ក្រោយ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  soompi

​​