«បង​ព្រម​ចុះចាញ់​បេះដូង​អូន​ហើយ» រង់ចាំ​ជា​យូរ ស្អែក​អាច​អាន​បាន​ហើយ​!

«បង​ព្រម​ចុះចាញ់​បេះដូង​អូន​ហើយ» រង់ចាំ​ជា​យូរ ស្អែក​អាច​អាន​បាន​ហើយ​!

សាច់​រឿង​បែប​យុវវ័យ​ដែល​មិត្ត​អ្នក​អាន​តែង​រអ៊ូ​ថា ក្រ​បាន​អាន​នោះ​ ពេល​នេះ​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​ព្រឹក​ស្អែក​លើ ប្រលោមលោក Sabay
 

ក្នុង​ជីវិត​ជា​ក្មេង​ស្រី​កំព្រា ហើយ​ត្រូវ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ខេត្ត​ព្រះសីហនុ វិជ្ជរ៉ា​បាន​ទទួល​ជីវិត​ដ៏​ស្រស់​ថ្លា​មួយ​ជា​ថ្មី​ ដោយ​សារ​តែ​បាន​បុរស​ចំណាស់​ជា​ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់​យក​ចិត្ត​ទុក​ដាក់ និង​សុំ​យក​នាង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ធំ​ជាមួយ​គ្នា​ក្នុង​នាម​ជា​កូន​។ ប៉ុន្តែ​កូន​ប្រុស​របស់​លោករតន​វិមាន​​មិន​បាន​ពេញ​ចិត្ត​នឹង​វត្តមាន​របស់​វិជ្ជរ៉ា​សោះ​ឡើយ​។
 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ
 

គេ​បែរ​ជា​គិត​ថា វិជ្ជរ៉ា​នឹង​មក​ធ្វើ​ជា​ម្ដាយ​ចុង​ដណ្ដើម​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គេ​ ទើប​គេ​កើត​ចិត្ត​ស្អប់​នាង​ដល់​ឆ្អឹង​។ ឆ្លង​កាត់​រឿង​ជា​ច្រើន​ និង​អំពើ​ល្អ​របស់​វិជ្ជរ៉ា ​មេត្តា​កូន​ប្រុស​ចិត្ត​ចង្អៀត​ចង្អល់​របស់​លោក​រតន​វិមាន​នៅ​តែ​មិន​ទាន់​មើល​ឃើញ​ទឹកចិត្ត​ដ៏​ស្អាត​បរិសុទ្ធ​របស់​វិជ្ជរ៉ា​នៅ​ឡើយ​ រហូត​ដល់​ថ្ងៃមួយ ដែល​វិជ្ជរ៉ា​ប៊ិះ​នឹង​ត្រូវ​ស្លាប់​​…

 

«បង​ព្រម​ចុះចាញ់​បេះដូង​អូន​ហើយ» រង់ចាំ​ជា​យូរ ស្អែក​អាច​អាន​បាន​ហើយ​!
 

តើ​មាន​រឿង​អ្វី​កើត​ឡើង​បន្ត​ទៀត​ទើប​វិជ្ជរ៉ា​ត្រូវ​ជួប​រឿង​ស្ទើរ​តែ​បាត់បង់​ជីវិត​? ហើយ​តើ​មេត្តា​នឹង​ឈប់​ស្អប់​វិជ្ជរ៉ា​ដែរ​ឬ​ទេ​?
 

ថ្ងៃ​ស្អែក​នេះ​ហើយ​ រឿង​ «បង​ព្រម​ចុះចាញ់​បេះដូង​អូន​ហើយ» នឹង​ចូល​មក​បក​ស្រាយ​ចម្ងល់​របស់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​!

 

ចុច​ទី​នេះ​ដើម្បី​ចូល​អាន​រឿង​ផ្សេង​ទៀត​!
 

អត្ថបទ​៖ សុគន្ធី​