លោកសេដ្ឋីម្នាក់ អស់ទ្រព្យពីខ្លួន ក្រោយរៀបការ ជាមួយនារីរកស៊ីផ្លូវភេទ

បរទេស៖ អ្នកជំនួញមានទ្រព្យស្តុកម្នាក់ មិនដែលធ្លាប់បានទៅរកសេវាបម្រើផ្លូវភេទ រឺរួមភេទជាមួយស្រីពេស្យាម្តងសោះ ប៉ុន្តែលើកទី១ ដែលលោកទាក់ទងនារីពេស្យាម្នាក់ ដើម្បីរួមភេទ ក៏ស្រាប់តែបាក់ចិត្ត ស្រលាញ់នាងងប់ងុលតែម្តង។

លោកសេដ្ឋីម្នាក់ អស់ទ្រព្យពីខ្លួន ក្រោយរៀបការ ជាមួយនារីរកស៊ីផ្លូវភេទ

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកសេដ្ឋី Klaus Schweikert អាយុ៥៨ឆ្នាំ បានណាត់ជួបនារីពេស្យា មកពីសារធាណរដ្ឋឆែក ឈ្មោះនាង Lucie អាយុ២៧ឆ្នាំ ជាលើកដំបូង ដើម្បីទទួលសេវាផ្លូវភេទ នៅផ្ទះរបស់គាត់ ក្នុងប្រទេសអូទ្រីស ក្រោយពីមានការណែនាំពីមិត្តភក្តិ ដើម្បីបំបាត់ភាពតានតឹងក្នុងអារម្មណ៍ ពីមុខជំនួញដ៏មមាញឹក របស់គាត់។ គាត់មិនដែលបានទាក់ទង នារីបម្រើសេវាផ្លូវភេទកន្លងមកនោះទេ ប៉ុន្តែនៅពេលដែលគាត់ បើកទ្វារផ្ទះរបស់ខ្លួន ហើយឃើញនាង Lucie ឈរនៅពីមុខនោះ ស្រាប់តែបាក់ចិត្តស្រលាញ់នាងភ្លាមៗតែម្តង។

ក្រោយពីបានរួមភេទជាមួយនាងរួច លោក Schweikert ក៏បានអញ្ជើញនាង ពិសាអាហារ និងស្រាសាំប៉ាញទៀតផង។ គាត់បាននិយាយប្រាប់ មិត្តភក្តិឲ្យដឹងថា៖ "ខ្ញុំហាក់ដូចជាបានរកឃើញនូវ អ្វីដែលជាពាក់កណ្តាលខ្លួនរបស់ខ្ញុំ នាងក៏គិតចឹងដែរ។ នាងបានសុំមេការរបស់នាង គេងជាមួយខ្ញុំពេញមួយយប់ ដោយមិនគិតថ្លៃនោះទេ"។

ក្រោយមកអ្នកទាំងពីរ ក៏បានបណ្តុះបណ្តាលមនោសញ្ចេតនា កាន់តែជ្រាលជ្រៅ រហូតដល់គាត់បានសុំនាង រៀបការតែម្តង។ នៅថ្ងៃរៀបការគេឃើញនាង Lucie សម្រក់ទឹកភ្នែក ដែលមានការចូលរួមពីម្តាយ និងមិត្តភក្តិរបស់នាងផងដែរ។

ទោះជាយ៉ាងណា ក្រោយមកត្រឹម៣អាទិត្យប៉ុណ្ណោះ លោក Schweikert ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតត្រូវសម្រាកក្នុងមន្ទីរពេទ្យ។ ដែលកាលនោះនាង Lucie បានទៅមើលថែលោកជារៀងរាល់ថ្ងៃ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏បានបាត់វត្តមានបន្តិចម្តងៗ រហូតដល់បច្ចុប្បន្ននេះ នាងមានមិត្តប្រុសថ្មីធ្វើព្រងើយ ហើយថែមទាំងបានយក គ្រឿងអលង្ការ និងវត្ថុមានតំលៃ ព្រមទាំងឡាន Audi A8 និងទ្រព្យផ្សេងៗទៀតទៅជាមួយ ថែមទៀតផង៕

លោកសេដ្ឋីម្នាក់ អស់ទ្រព្យពីខ្លួន ក្រោយរៀបការ ជាមួយនារីរកស៊ីផ្លូវភេទ
លោកសេដ្ឋីម្នាក់ អស់ទ្រព្យពីខ្លួន ក្រោយរៀបការ ជាមួយនារីរកស៊ីផ្លូវភេទ

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត