កម្ម​ករ​សំណង់​ម្នាក់​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​ម្នាក់ម្តងហើយម្តងទៀតត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​ទួល​ទំពូង​ទី​១ ​​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ក្រោយ​ពី​​​​ធ្វើ​សកម្មភាព​ចាប់រំលោភ​​ក្មេង​ស្រី​​​អាយុ១៣​ឆ្នាំ​ម្នាក់ចំនួន២​លើក​ជា​បន្តបន្ទាប់ ​កាលពី​ថ្ងៃ​ទី១៩និង២១ ខែធ្នូ កន្លង​ទៅ​នេះ​ នៅ​ក្នុង​បន្ទប់ទឹក​​ការដ្ឋាន​សំណង់​ដី​ឡូ​តិ៍​​​មួយ​កន្លែង​ ក្នុង​ខណ្ឌចំការមន ​។

​មន្ត្រី​នគរបាល​​បាន​​ឱ្យ​ដឹង​ថា ​​ជន​ស​ង្ស័​យ​រូប​នេះ ឈ្មោះ នី បូ​រ៉ា ហៅ​បូ អាយុ២៨​ឆ្នាំ ​​ជា​កម្មករ​សំណង់មាន​ប្រពន្ធ ​និង​ស្នាក់​នៅ​​ផ្លូវលំ ​​​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន​ក្រោយ​ពេល​​​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​​​ចំនួន២​លើក ​ហើយ​​បែក​ការត្រូវ​​ម្តាយ​នាង​ដឹង ​និង​ចាប់ខ្លួន​យក​មក​ប្រគល់​ឱ្យ​​​នគរបាល​ស្តិ៍​ទួល​ទំពូង​ទី​១​ ។​

ក្មេង​ស្រី​រង​គ្រោះ​អាយុ១៣​ឆ្នាំ ​ស្នាក់​នៅ​ជាមួយ​​​ម្តាយ​​​ជា​កម្មករ​សំណង់ក្នុង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ​ ។​

មន្ត្រី​នគរបាល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង៦ល្ងាចថ្ងៃ​ទី១៩ ខែធ្នូ ​​ជនសង្ស័យ​​​ធ្វើ​សកម្មភាពចាប់​​រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​​​ខណៈ​ពេល​នាង​ចូល​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់​ទឹក ​​មិន​ទាន់​​បាន​ដាក់​គន្លឹះទ្វារ​ផង ​ក៏​ត្រូវ​​ជនសង្ស័យ​​​ច្រាន​ទ្វារ​ចូល​ និង​ចាប់​នាង​​​រំលោភ​​​តែ​ម្តង ​។ ​បន្ទាប់មក នៅ​​​វេលា​ម៉ោង៤រសៀល​ថ្ងៃ​ទី២១ ខែធ្នូ នាង​បាន​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​ដដែល​ ​​ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ​រូប​នេះ ច្រាន​ទ្វារ​រ​ចូល​ទៅ​ចាប់​ផ្ទប់​មាត់​នាង​កុំឱ្យ​​​ស្រែក​ និង​ធ្វើ​សកម្មភាព​រំលោភ​​ជា​​លើក​ទី២ទៀត ​៕​

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​