ព្រឹតិ្តការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត Angkor Ultra Trail នៅ​​សៀមរាប ខែ​ក្រោយ​នេះ

ព្រឹតិ្តការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត Angkor Ultra Trail នៅ​​សៀមរាប ខែ​ក្រោយ​នេះ

*  ព្រឹត្តិការណ៍​រត់ប្រណាំង​អង្គរ​អ៊ុល​ត្រា​ត្រេល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​ខេត្ត​សៀមរាប។ ឈប់​ទទួល​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦។

បន្ទាប់​ពី​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បាន​រត់នៅ​ក្នុង​តំបន់​ទីបេ “prayers path” នៅលើ​មហា​កំផែងចិន​ ឆ្លងកាត់​តំបន់ Samarcande ប្រទេស​អូបេ​គី​ស្ថាន​ ព្រមទាំង​បាន​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ដាក់​ទាន​ជាមួយ​ព្រះសង្ឃ​នៅ​ឡាវ និង​ដោយ​មិន​អាច​បំភ្លេច​បាន​ទីកន្លែង​ផ្តាច់ព្រ័ត្រ​នៅ​ឯ​ប្រាសាទ Dalai Lama នៃ Daramsalha ក្នុង​ប្រទេស​ឥណ្ឌា​ ដូច្នេះ​ហើយ​ទើប SDOP បាន​រៀបចំ​ផ្តល់​ជូន​អ្នក​នូវ​ប្រភេទ​ផ្សងព្រេង​ថ្មី​មួយទៀត​គឺ ព្រឹត្តិការណ៍​រត់ប្រណាំង​អង្គរ​អ៊ុល​ត្រា​ត្រេល។​

 

ព្រឹតិ្តការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត Angkor Ultra Trail នៅ​​សៀមរាប ខែ​ក្រោយ​នេះ

 

​នៅ​ខេត្ត​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រាសាទ​អង្គរ​ជា​ផ្នែក​មួយ​នៃ​បុរាណវត្ថុ​ដ៏​សំខាន់​នៅ​អាស៊ី​អាគ្នេយ៍។ សូម​អរគុណ​ដល់ SDOP ដែល​ទទួល​បាន​នូវ​ការអនុញ្ញាតិ​ជា​ពិសេស​ដើម្បី​រៀបចំ​​ព្រឹត្តិការណ៍​មួយ​នេះ ដែល​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​របស់ Ultra Organizations ។ ក្នុងនាម​ជា​ដួងព្រលឹង​នៃ​ព្រះរាជា​អាណាចក្រ​ខ្មែរ​ ប្រាសាទ​អង្គរ​គឺជា​ប្រភព​នៃ​ការ
​បណ្តុះ​គំនិត និង​ជា​មោទនភាព​ជាតិ​របស់​ប្រជាជន​កម្ពុជា​ទាំងមូល។ ភាព​ស្រស់​ស្អាត​របស់​ប្រាសាទ​អង្គរ​តែងតែ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជា​ខ្លាំង​ពី​បណ្តា​ភ្ញៀវ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក ។ តំបន់​ដែល​មាន​តែ​មួយ​ក្នុង​លោក​នេះ​ត្រូវ​បាន​កំណត់​ឡើង​ក្នុង​ទំហំ​ប្រមាណ​៤០០​គីឡូ​ម៉ែត​ការ៉េ​ដែល​សម្បូរ​ទៅ​ដោយ​ប្រាសាទ​ធំ​មហិមា​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​ក្រាស់ៗ។​

 

​មាន​៣​ប្រភេទ​នៃ​ការ​រត់ប្រណាំង និង​១​ប្រភេទ​ទៀត​គឺ​ការ​ដើរ​តាម​របៀប Nordic walking ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​តំបន់​អង្គរ។ ដូច្នេះ​អត្តពលិក​ទាំងអស់​អាច​ជ្រើសរើស​ដើម្បី​ប្រកួតប្រជែង​ទៅ​តាម​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​៖

 

១- ចម្ងាយ ១២៨​គ.ម (Ultra Trail)៖ រត់​ឆ្លង​កាត់​តំបន់​អង្គរ​ដែល​ជា​បូជនីយដ្ឋាន​ដ៏​ធំ​បំផុត​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ និង​ឆ្លង​កាត់​តាម​តំបន់​សំខាន់ៗ​មួយចំនួន​ទៀត​ដែល​ត្រូវ​បាន​វាយតម្លៃ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូ​នី​ស្កូ។ បន្ទាប់​មក​ការ​រត់ប្រណាំង​នេះ​នឹង​បន្ត​ដំណើរ​ដោយ​ឆ្លងកាត់​ទេសភាព​ស្រស់​បំព្រង​នៅ​តាម​តំបន់​ដ៏​ធំ​ល្វឹងល្វើយ​ដូចជា វាលស្រែ​ ព្រៃព្រឹក្សា ​ភូមិឋាន​ និង​តាម​តំបន់​ទេសភាព​ប្លែកៗ​មួយចំនួនទៀត​ដែល​កំពុង​រង់ចាំ​អ្នក​ទៅ​ឃើញ ។​

 

ព្រឹតិ្តការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត Angkor Ultra Trail នៅ​​សៀមរាប ខែ​ក្រោយ​នេះ

 

២- ចម្ងាយ ៦៤​គ.ម (Trail)៖ រត់​តាម​ផ្លូវ​ដែល​មាន​លក្ខណៈ​ធម្មជាតិ​តាម​វាល​ស្រែ។ មិន​បាច់​និយាយ​ដល់​ការ​រត់​ឆ្លង​កាត់​ភូមិឋាន​តូចៗ​ជាច្រើន ព្រម​ទាំង​ប្រាសាទ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អង្គរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នោះ​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​និង​មិន​អាច​បំភ្លេច​បាន។ ក្រៅ​ពី​ការ​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​ការ​រត់​ប្រណាំង អ្នក​ថែម​ទាំង​ទទួល​បាន​នូវ​ការ​ស្រលាញ់​ពេញ​ចិត្ត​ជាមួយ​នឹង​ទេសភាព​ប្លែកៗ​ចម្រុះ​គ្នា​នៅ​កម្ពុជា ។​

 

ព្រឹតិ្តការណ៍​រត់​ប្រណាំង​ដ៏​ធំ​បំផុត Angkor Ultra Trail នៅ​​សៀមរាប ខែ​ក្រោយ​នេះ

 

៣- ចម្ងាយ ៣២​គ.ម (Trail)៖ អាច​រត់ ឬ​ដើរ (​ដើរ​ដោយ​មាន​កាន់​ឈើច្រត់​តាម​ប្រភេទ Nordic walk) ។ SDPO មាន​មោទនភាព​ក្នុង​ការ​ចុះ​ឈ្មោះ​ប្រកួតប្រជែង​លើក​ដំបូង​របស់​ខ្លួន​សម្រាប់​វិញ្ញាសា​មួយ​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​តំបន់​ដែល​មាន​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត​តែ​មួយ​គត់។ លើស​ពី​នេះ​ទៀត​សម្រាប់​ការ​ប្រកួត​លើ​ដំបូង​នេះ យើង​រីករាយ​ស្វាគមន៍​ដល់​មនុស្ស​ដំបូង​គេ​ក្នុង​ការ​ចុះ​ឈ្មោះ​លើ​វិញ្ញាសា Nordic walking គឺ​លោក Arja Jalkanen Meyer ជា​ជនជាតិ​ហ្វាំង​ឡ​ង់ ដែល​បាន​មក​រស់នៅ​ក្នុង​ប្រទេស​បារាំង​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ ដែល​សព្វថ្ងៃនេះ​គាត់​ជា​ទីប្រឹក្សា​របស់ FFA។​

ក្នុង​ព្រឹត្តិការណ៍​នេះ យើង​ក៏​មាន​រៀបចំ​​ការ​ប្រកួតប្រជែង​ជា​ក្រុម​ដូចជា៖​

 

១- ការរត់​បណ្តាក់ UTA128 (Master Relay Challenge)៖ ជា​ក្រុម​ចំនួន ៤​នាក់ ចូលរួម​រត់​បណ្តាក់​ក្នុង​ចម្ងាយ​១២៨​គ.ម (៤x៣២​គម​)។​

 

២- ការរត់​ជា​ក្រុម UTA128 (Team Challenge)៖ ជា​ក្រុម​ចាប់ពី ៣ ទៅ ៥​នាក់ ចូលរួម​រត់​ក្នុង​ចម្ងាយ​១២៨​គ.ម ។ ប៉ុន្តែ​យើង​គិត​ចំណាត់ថ្នាក់​ទៅលើ​អត្តពលិក​តែ​៣​នាក់​ដែល​រត់​បាន​លឿន​ជាង​គេ​នៅ​ក្នុង​ក្រុម​នីមួយៗ​ប៉ុណ្ណោះ។​

 

៣- ការរត់​ជា​ក្រុម UTA128 (DUO Challenge)៖ ជា​ក្រុម​ចំនួន ២​នាក់ (​ស្រី​និង​ប្រុស​) ចូលរួម​រត់​ក្នុង​ចម្ងាយ​១២៨​គ.ម។​

 

៤- ការរត់ ២២៤ Angkor Challenge៖ ជា​ក្រុម​ចំនួន ៣​នាក់ ចូលរួម​រត់​ក្នុង​វិញ្ញាសា​៣​ប្រភេទ​ផ្សេងៗ​គ្នា (UTA128, TA64 និង TA32) ។ ចំណាត់​ថ្នាក់​នឹង​គិត​សរុប​ទៅ​តាម​ពេលវេលា​ដែល​អត្តពលិក​នីមួយៗ​ទទួល​បាន​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ពួកគេ។​

ការចុះ​ឈ្មោះ​រត់​ប្រណាំង​បើកចំហរ​ដល់​អត្តពលិក ដៃគូ​របស់​ពួកគេ និង​សម្រាប់​អ្នក​រាល់គ្នា​ដូចជា​ភ្ញៀវ​ទេសចរដែល​ចង់​ដឹង​ចង់​ឃើញ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រជែង​នេះ​ជាដើម។ នេះ​ជា​លើក​ដំបូង​ដែល SDPO ផ្តល់​ជូន​នូវ​កម្មវិធី​មាន​លក្ខណៈ​បែប​វប្បធម៌​ដល់​អត្តពលិក ដោយ​ជួយ​ពួកគេ​ស្វែង​យល់​ពី​អង្គរ និង​បរិយាកាស​នៅ​ជុំវិញ​ខ្លួន។​
​​

សូម​កុំ​រង់ចាំ​យូរ​ក្នុង​ការចុះ​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​នេះ ព្រោះ​កន្លែង​មានកំណត់!

 

​សូម​ទាក់ទង​លោក Francois Lefebvre

[email protected]  ​

+855 (0) 88 278 014 4

 

​សម្រាប់​ពត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ

http://www.ultratrail-angkor.com/en/cambodian/

 

អត្ថបទ៖ ដៃ​គូ​សហការ