CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

Cristiano Ronaldo ​បាន​យក​ពេល​វេលា​​ដែល​ក្លិប​ Real Madrid ឲ្យ​សម្រាក​បុណ្យ​គ្រីស្តស្មាស​១​សប្ដាហ៍ ទៅ​លំហែ​កាយ​មើល​ការ​ប្រកួត​បាល់បោះ​នៅ​ទីក្រុង​ Miami សហរដ្ឋ​អាមេរិក។

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

​កីឡាករ​វ័យ​៣០​ឆ្នាំ ​បាន​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​បាល់​បោះ​ Miami Heat ​​ដែល​បាន​ប្រកួត​ចាញ់​ ៩៣-៩២​ ទល់​នឹង​ Detroit Pistons ​កាល​ពី​​យប់​ថ្ងៃ​អង្គារ ហើយ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ក៏​បាន​អ្នក​ទស្សនា​នៅ​ទីនោះ​ទទួល​ស្វាគមន៍​យ៉ាង​ច្រើន​ផង​ដែរ។

 

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ Miami Heat ក៏​​​បាន​ឲ្យ​អាវ​ Super Star របស់​ Real Madrid ​រូប​នេះ​មួយ ជាមួយ​នឹង​ឈ្មោះ​ និង​លេខ​៧ ដែល​រូបគេ​ពេញ​ចិត្ត​បំផុត​ទៀត​ផង។

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

Ronaldo ​ដែល​​ពាក់​លេខ​៧ ​កាល​នៅ​ក្រុម​ Manchester United, Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ត្រូវ​បាន​តារា​បាល់បោះ​ឆ្នើម​អង់គ្លេស Luol Deng ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​នៅ​ American Airlines Arena។

 

​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ នឹង​ប្រញាប់​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ ក្រោយ​បុណ្យ​គ្រីស្តស្មាស​បញ្ចប់​ ​ដើម្បី​ត្រៀម​ជួយ​ Real ​​ប្រកួត​ La Liga សប្ដាហ៍​បន្ទាប់​ ដែល​នឹង​ត្រូវ​ប៉ះ​ Real Sociedad ​នៅ​កីឡដ្ឋាន​ Santiago Bernabéu ​នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ៕

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

CR7 ​​​​សម្រាក​បុណ្យ​គ្រីស្តស្មាស​ ទៅ​មើល​បាល់បោះ​នៅ​ Miami

 

 

-ចុចអាន៖  Ronaldo បង្ហាញ​​​ផ្ទះ​ស្កឹមស្កៃ​​របស់​ខ្លួន​នៅ​ទីក្រុង​ Madrid

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail