សង្ស័យមានវិបត្តិ​ ខាងប្រុសសម្លាប់​ខាងស្រី រួចចង.កស្លាប់​តាមក្រោយ ​បង្កភ្ញាក់ផ្អើលមុននេះបន្តិច

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាន​នាទីមុននេះថា ​គូស្នេហ៍មួយគូ​បានត្រូវអ្នកម្ចាស់ផ្ទះ​ប្រទះឃើញស្លាប់​នៅក្នុង​បន្ទប់ជួល ស្ថិតក្នុងភូមិព្រៃល្វា​ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ ​នៅវេលាម៉ោង​ជិត១០ព្រឹកថ្ងៃទី២៤ធ្នូ ។

សេចក្តីរាយការណ៍​បានបន្តថា​ គូស្នេហ៍ដែលមិនទាន់ស្គាល់​អត្តសញ្ញាណនេះ ​សង្ស័យខាងប្រុសបានសម្លាប់​ខាងស្រីមុន រួចបានចង.ក​ស្លាប់តាមក្រោយ ​ដោយមិនទាន់ដឹងពី​មូលហេតុ ៕