ជិះ​ម៉ូតូ​បុក​រឺ​ម៉ក រងរបួស​ធ្ងន់ ទាំងសងខាង នៅ​ស្រុក​ពញាឮ​

​កណ្តាល: ហេតុការណ៍​គ្រោះថ្នាក់​បង្កឡើង ដោយ​ម៉ូត​បើក​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​នឹង​រ៉ឺម៉ក​ម៉ូតូ ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ទាំងពីរ​រង​​របួស​បាក់ដៃ និង​បាក់ជើង​ទាំងសងខាង កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ ប៊ុត គឺ​ម​សាន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន​។ រីឯ​ភាគី​ខាង​រ៉ឺម៉ក ឈ្មោះ​ភិន សុទ្ធ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ​។ ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំង​២ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក XLR ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1 D0248 បើកប​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​​លឿន លុះដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​មក​បុក រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង បើកបរ​ក្នុង​ទិស​ដី​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក បាក់ជើង​ឆ្វេង និង​អ្នកបើកបរ​ម៉ូតូ រងរបួស​បាក់ ដៃ​ម្ខាង ជើង​ម្ខាង និង​បែកក្បាល​ផងដែរ ។
​ចំណែក​វត្ថុតាង​ទាំង​២ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​
​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា ជា​ក្រោយ​៕V