​ប៉ូលិស​ខណ្ឌ​សែន​សុខ បង្ក្រាប​និង​ចាប់ខ្លួន​ប្រុស​ស្រី​១៩​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

ភ្នំពេញ: គណៈបញ្ជាការ​ឯកភាព ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក សក់ ច័ន្ទ​កាញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌ​សែន​សុខ និង​កំលាំង​សមត្ថកិច្ច ជាច្រើន​ទៀត បាន​ចុះបង្ក្រាប និង​ចាប់​ក្រុម​ចែកចាយ និង​ជក់​គ្រឿងញៀន ១៩​នាក់ នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​១៩​នាក់ និង​ដកហូត​ដាវ ២​ដើម និង​ឧ​បក​ណ៍​ប្រើប្រាស់​មួយចំនួន​។​

​អធិការនគរបាល ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បាន​ប្រាប់ថា ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង ១៩​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ហើយ​កម្លាំង​សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង មួយចំនួន​ផងដែរ​។ បច្ចុប្បន្ន ជនសង្ស័យ ប្រុស​ស្រី​ទាំង​១៩​នាក់ បាន​កំ​ពុ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ ដើម្បី​កសាង​សំណុំរឿងបញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕V/S