ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​

​ភ្នំពេញ​៖ មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្លាប់ ម្នាក់​របួស​ធ្ងន់ធ្ងរ និង ៦ នាក់ ទៀត​បាន​គេចផុត​គ្រោះថ្នាក់​ខណៈ ពេលដែល​ពួកគេ​ទាំង ៨ នាក់​នោះ កំពុង​ជិះ​ម៉ូតូ​ចំនួន ៤ គ្រឿង​ចេញ​ល្បាត ហើយ​បាន​ប្រទះឃើញ​រថយន្ត​ចំនួន ៤​គ្រឿង ក្នុងនោះ​ស្គាល់​រថយន្ត ១ គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន កំពុងបើក​ក្នុង​ល្បឿន​ល្បឿន បន្តកន្ទុយ​គ្នា​គួរ​ឲ្យ សង្ស័យ ហើយ​ក៏មាន​រថយន្ត​១ គ្រឿង​ទៀត​ម៉ាក TUNDRA ពាក់​ស្លាក​លេខ​រាជការ​បិទគូទ​ផងដែរ ។ បន្ទាប់ពី​បានឃើញ​បែបនេះ កម្លាំង​ប៉ូលិស​រងគ្រោះ​ខាងលើ បាននាំគ្នា​ដេញតាម​ឃាត់​ឲ្យ​ឈប់ ប៉ុន្តែ​រថយន្ត​សង្ស័យ​ទាំងនោះ​មិនបាន​ឈប់​ទេ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន ចំណែក​រថយន្ត​ម៉ាក TUNDRA ពាក់​ស្លាក​លេខ​រាជការ​ដែល​តាម​បិទគូទ បាន​បើក​បំ​បុក​កងកម្លាំង​ប៉ូលិស​ពីក្រោយ បណ្ដាល​ឲ្យ​ដួល និង អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់​យ៉ាង​អាណោច​អ​ធ័​ម​តែម្ដង ។​

ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​

​ហេតុការណ៍​នោះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា មើលឃើញថា​មិនមែនជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ធម្មតា​នោះឡើយ គឺ​ចេតនា​បើ​កបំ​បុក​សម្លាប់​ប៉ូលិស ដើម្បី​ការពារ​បទល្មើស​អ្វីមួយ និង បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម ត្រង់ចំណុច​ភ្នំ​ប្រសិទ្ធ ស្ថិតក្នុង​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ជនរងគ្រោះ​ដែល​ស្លាប់​នោះ ឈ្មោះ សៅ សំណាង អាយុ ២៦ ឆ្នាំ ជា​មន្ត្រីប៉ូលិស​ផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ មាន​ឋានន្តរសក្ដិ​ជា​អនុ​សេនី​យ៏​ត្រី និង ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់ កៅ សៀង​ហេង ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ ជា​មន្ត្រីប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ និង អ្នកជិះ​ពីក្រោយ ។ ដោយឡែក​មន្ត្រីប៉ូលិស​ចំនួន ៦ នាក់​ទៀត ដែល​ល្បាត​ជាមួយគ្នា​នោះ មិនបាន​រងរបួស​នោះឡើយ ។ ​ម៉ូតូ ១ គ្រឿងរបស់មន្ត្រីប៉ូលីសរងគ្រោះ​ម៉ាក​ STR ២៣០ ពណ៌​ខៀវ​ស្លាក​លេខ នគរបាល​- ៧៧ ៣៨ ។ រីឯ​រថយន្ត​បង្ក​ម៉ាក TUNDRA ពាក់​ស្លាក​លេខ រាជការ​ជា​អ្នក​បិទគូទ​រថយន្ត​សង្ស័យ​ចំនួន ៤ គ្រឿង​ទៀតផង​ដែរ ។

ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​មន្ត្រីប៉ូលិស​រង​គ្រោះ​ទាំងពីរ​នាក់ រួមជាមួយ​កម្លាំង​ប៉ូលិស ៦ នាក់ ទៀត​បាន​ជិះ​ម៉ូតូ​ចំនួន ៤ គ្រឿង ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស ក្នុង​មូលដ្ឋាន​នៅតាម​ផ្លូវ​លេខ ១៥១ ។ លុះ​ពេលទៅដល់​ត្រង់ចំណុច​ភ្នំ​រាប បាន​ប្រទះឃើញ​មាន​រថយន្ត​សង្ស័យ​ចំនួន ៤ គ្រឿង ក្នុងនោះ​មាន ១ គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន បាន​បើកបរ​បន្តកន្ទុយ​គ្នា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​នៅ​ចម្ងាយ​ប្រមាណ ២០០ ទៅ ៣០០ ម៉ែត្រ​ក៏មាន​រថយន្ត ១ គ្រឿង​ទៀត ម៉ាក TUNDRA កំពុងបើក​បិទគូទ​ពីក្រោយ​ទៀតផង ។​ ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​ប្រទះឃើញ​រថយន្ត​សង្ស័យ​ទាំងនោះ កម្លាំង​ប៉ូលិស​បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ឃាត់​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ​ក្រែង​មាន​លាក់​អាវុធជាតិផ្ទុះ ឈើ​ខុសច្បាប់ ឬ មាន​បទល្មើស​ផ្សេងៗ​ទៀត​នៅ​ក្នុងនោះ ។ ប៉ុន្តែ​ពេលនោះ​រថយន្ត​ខាងលើ​មិនបាន​ឈប់​ឡើយ មិនតែប៉ុណ្ណោះ​បាន​បន្ថែម​ល្បឿន កាន់តែ​លឿន​ថែមទៀត​រត់គេចខ្លួន ដែល​រឹតតែ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​កាន់តែខ្លាំង​ឡើងៗ​ថែមទៀត ។

ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​

បន្ទាប់ពី​ឃាត់​មិន​ឈប់ កម្លាំង​ប៉ូលិស​ខាងលើ​បាន​ដេញតាម​កាក់​បន្តទៀត ហើយ​ខណៈនោះ​ស្រាប់តែ​រថយន្ត TUNDRA ពាក់​ស្លាក​លេខ រាជការ​ជា​អ្នក​បិទគូទ បាន​បន្ថែម​ល្បឿន​កាន់តែ​លឿន​បើ​កបំ​បុក​មន្ត្រីប៉ូលិស​ខាងលើ​ទាំង​កំរោល បណ្ដាល​ឲ្យ​ដួល​បោក​ទៅលើ​ថ្នល់ និង អូស​ចម្ងាយ​ប្រមាណ​ជាង ៥០ ម៉ែត្រ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅនឹងកន្លែង​កើតហេតុ ហើយ​រថយន្ត​ទាំង​គ្រឿង​នោះ បាន​បើក​រត់​គេចខ្លួនបាត់​តែម្ដង ។​ មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹងថា នេះ​មិនមែនជា​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ គឺជា​អំពើ​ឃាតកម្ម​ដោយ​ចេតនា​មួយ និង ជាការ​គិតទុក​ជាមុន​ថែមទៀត ដែល​ក្រុម​ឃាតករ​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ដែល​កើតចេញពី​បទល្មើស​អ្វីមួយ ហើយ​នៅក្នុង​រថយន្ត​ទាំង ៤ គ្រឿង​នោះ មាន​លាក់​បទល្មើស ឬ របស់​ខុសច្បាប់ ទើប​ព្យាយាម​បើក​រត់គេចខ្លួន ហើយ​ថែមទាំង​បើ​កបំ​បុក​សម្លាប់​កងកម្លាំង​ប៉ូលិស​កំពុងធ្វើការ​បែបនេះ​ទៀត ។

ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​

ដូច្នេះ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ និង អគ្គស្នងការ​នគរបាល​ជាតិ​មេត្តាជួយ​រក​យុ​ត្តិ​ធ​ម៍​ឲ្យ​មន្ត្រីប៉ូលិស​រងគ្រោះ និង ក្រុមគ្រួសារ​របស់​ពួកគេ​ផង ។ មិនតែប៉ុណ្ណោះ ក៏​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ និង ទំនុកចិត្ត​ទៅលើ​ចំណាត់ការ​ខាងលើ​នោះ​ផងដែរ ។​ ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូ​លិ​ស្រុក​អង្គស្នួល បាន​ចុះទៅ​កាន់​ទីនោះ ធ្វើការ​វាស់វែង និង កសាង​សំណុំរឿង រាយ​ការ​ណ៏​ជូន​ថ្នាក់លើ និង បាន​នាំយក​ម៉ូត​រងគ្រោះ ដែល​រង​ការខូចខាត​ទាំងស្រុង​ហើយ​នោះ ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ម្កាក់ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ និង អធិការដ្ឋាន​នគរបាល ខណ្ឌ​ព្រែក​ព្នៅ នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​អ្នករងរបួស បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះបន្ទាន់ ៕ (​ប្រភព TV5)

ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​  ក្រុមប៉ូលិស​ដេញចាប់​ក្រុម​ជនសង្ស័យ តែ​បើជា​ត្រូវស្លាប់ និង រងរបួស​ធ្ងន់​ទៅវិញ​