ប្រជាជន​ចោមរោម​វាយ​ចោរឆក់​កាបូប​ឡើង​ទ្រោម ទើប​ឱ្យ​ប្រគល់ឱ្យ​ប៉ូលិស​

បុរស​ជន​ស្ស័​យ​ជា​ចោរឆក់​កាបូប​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន និង ព្រួត​គ្នា​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ទៅឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ក្រោយពី​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក Let’s មួយគ្រឿង​តែម្នាក់ឯង ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ជិះ​ម៉ូតូ​ជាមួយ និង ប្តី​នោះ ។ ហេតុការណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ១៥ នាទី​ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​លេខ​២A ផ្លូវ​លេខ ៣៣៨ ភូមិ​៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។​

ប្រជាជន​ចោមរោម​វាយ​ចោរឆក់​កាបូប​ឡើង​ទ្រោម ទើប​ឱ្យ​ប្រគល់ឱ្យ​ប៉ូលិស​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជនសង្ស័យ​មានឈ្មោះ សោម សុភ័ក្ត្រ ហៅ រ៉ា អាយុ ២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ២​ផ្លូវលំ នៅ​ម្តុំ​ផ្សារ​ដើម​គរ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវបាន​ឃាត់ខ្លួន​នៅពេលដែល​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក Let’s ព៌​ណ​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​១BY-៦៣៥៥ មួយគ្រឿង​តែម្នាក់ឯង​ឆក់​ការ​បូ​ប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ធ្វើតំណើរ​តាម​ម៉ូតូ​មួយគ្រឿង​ជាមួយនឹង​ប្តី​នៅតាម​ផ្លូវ ។

ប្រជាជន​ចោមរោម​វាយ​ចោរឆក់​កាបូប​ឡើង​ទ្រោម ទើប​ឱ្យ​ប្រគល់ឱ្យ​ប៉ូលិស​

មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ពីរ​នាក់​ប្តី​របស់គាត់​ចេញពីផ្ទះ​ទៅធ្វើ​ការ លុះដល់​កន្លែងកើតហេតុ​ក៏​លេខ​មុខ​បុរស​ជា​ជនសង្ស័យ​ជិះ​ម៉ូតូ​តែម្នាក់ឯង​មក​ក្បែរ និង ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ពី​នាង​បាន​ហើយក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​តែម្តង ។ តាម​ប្រភព​ដដែល​ក៏បាន​ប្រាប់​បន្តទៀតថា ពេលនោះ​បុរស​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង ស្រែកថា «​ចោរៗ​»​ឡើង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ទៅដល់​ប្រជាពលរដ្ឋ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​ជាច្រើន​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​ជួយ​ដេញតាម​ទាន់ និង បុក​ផ្តួល ទើប​ចាប់ខ្លួនបាន និង យកបាន​ការ​បូ​ប​មកវិញ ហើយ​នាំគ្នា​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន ទើបបាន​ប្រគល់​ទៅឱ្យ​កម្លាំង​មាន​សមត្ថកិច្ច ។

ប្រជាជន​ចោមរោម​វាយ​ចោរឆក់​កាបូប​ឡើង​ទ្រោម ទើប​ឱ្យ​ប្រគល់ឱ្យ​ប៉ូលិស​

​ក្រោយពេល​កើតហេតុ​កាបូបស្ពាយ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ធ្វើការ​ប្រគល់ជូន​ទៅដល់​ស្ត្រី​រងគ្រោះ​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ឆោ​រ​ឆក់​កាបូបស្ពាយ​រូបនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត ក្រោយពី​ធ្វើការ​សាកសួរ​រួច​នោះ ៕ (​ប្រភព TV5)

ប្រជាជន​ចោមរោម​វាយ​ចោរឆក់​កាបូប​ឡើង​ទ្រោម ទើប​ឱ្យ​ប្រគល់ឱ្យ​ប៉ូលិស​