ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

ម៉ៅ ស៊ី​ណាត ទើបតែ​លែងលះ​ស្វាមី និង​បានប្រកាស​ចង់បាន​ស្នេហ៍​ថ្មី មិនបាន​មួយខែ​ផង ស្រាប់តែ​នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់ ថន ល​ក្ខិណា កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នាង​បាន​បណ្តើរគ្នា​ជាមួយ​គូស្នេហ៍​វ័យក្មេង ដោយ​មិន​ខ្លាច​ក្រសែភ្នែក​អ្នក​ជុំវិញខ្លួន​ឡើយ ។​

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ អ្នកនាង ម៉ៅ ស៊ី​ណាត ថែមទាំង​និយាយថា ចំណង​ស្នេហ៍​របស់​នាង ទើបតែ​ចាប់​ផ្តើមឡើង​ក្នុង​រយៈពេល កន្លះ​ខែ​នេះ​ប៉ុណ្ណោះ ដោយ​មិន​រងចាំ​យូរ​នាង​និង​គូស្នេហ៍​បានសម្រេច​ចិត្ត​ប្រកាស​ជា​សាធារណៈ​ថា អ្នក​ទាំងពីរ គឺជា​គូស្នេហ៍​ដែល​កំពុង​មើលចិត្ត​ថ្លើម​គ្នា ។​

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

​ត្រឹមតែ​ដប់​ប្រាំ​ថ្ងៃ​សោះ អ្នកនាង ម៉ៅ ស៊ី​ណាត ហ៊ាន​ទទួលយក​បុរស​សង្ហារ​រូបនេះ មក​ធ្វើជា​គូស្នេហ៍​ថ្មី​របស់​នាង ដោយ​គេ​មិនដឹងថា តើ​គូស្នេហ៍​ថ្មី​របស់​នាង​មាន​លក្ខណៈសម្បត្តិ​ពិសេស​ត្រង់ណា​នោះទេ​ដែល​ធ្វើ​ឲ្យ​នាង​ហ៊ាន​ប្រថុយ​ខ្លួន​ទទួលយក​ស្នេហ៍​ថ្មី​មួយ​នេះ​? ។​

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

​បើតាម​ការរៀបរាប់​ពី​អ្នកនាង ម៉ៅ ស៊ី​ណាត នៅក្នុង​កម្មវិធី​ខួបកំណើត ថន លក្ខិណា កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹងថា «​គាត់​មាន​ចំណុច​ពិសេស​ច្រើនណាស់ ទើប​ខ្ញុំ​ទទួលយក​គាត់ ជាពិសេស​ពេលដែល​គាត់ និយាយ មកកាន់​ខ្ញុំ​ថា «​គាត់​ស្រលាញ់​ខ្ញុំ បើ​ស្លាប់ ស្លាប់​ទាំងអស់គ្នា បើ​រស់ រស់​ទាំងអស់គ្នា តែ​សូម​ស្លាប់​ក្នុង​ថ្ងៃ​តែមួយ នាពេលនោះ គាត់​កាន់​ដៃ​ខ្ញុំ​ជាប់ ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ នេះ​គឺជា​ស្នេហា​ថ្វី​មួយ ដែល​ខ្ញុំ​ស្រមៃ​ចង់បាន ហើយ​គាត់​ជា​មនុស្ស​ល្អ » ។

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

​អ្នកនាង ម៉ៅ ស៊ី​ណាត ពិតជា​មានការ​ជឿជាក់​លើ​ស្នេហា​ថ្មី​នេះ ខ្លាំងណាស់ ទោះបីជា​ស្នេហា​ថ្មី​នេះ ទើប​តែមាន​អាយុកាល​ត្រឹមតែ ១៥ ថ្ងៃ​ក៏ពិតមែន តែ​អ្នក​ទាំងពីរ​មានការ​ជឿជាក់​និង​អាច​រស់នៅ​ជាមួយគ្នា​តទៅ​មុខ​បាន​។ បើ់​មើលឃើញថា អាច​រស់នៅ​ជាមួយគ្នា​បាន នាង​នឹង​រៀបចំ​ពិធីមង្គលការ​ទៅតាម​ប្រពៃណី តែ​ជំហាន​ដំបូង​នេះ ចំណង​ស្នេហ៍​របស់​នាង ប្រកាស​ជា​សាធារណៈ​ឲ្យ​គេ​ដឹងលឺ​គ្រប់ៗ​គ្នា ។

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

​គូស្នេហ៍​ថ្មី​របស់ ម៉ៅ ស៊ី​ណាត មាន​ឈ្មោះថា សាល ជា​អ្នកជំនួញ​ផង និង​ជា​មន្ត្រីរាជការ​ផង ឆ្នាំនេះ​លោក​មាន​វ័យ ​៣៧ ​ឆ្នាំ​ហើយ ។ ម៉ៅ ស៊ី​ណាត បាន​និយាយថា យើង​ទាំងពីរ​នាក់ ខុសគ្នា​ត្រឹម​មួយឆ្នាំ​តែប៉ុណ្ណោះ ហើយ​យើង​មិន​ខ្វា​យ​ខ្វល់​ពី​រឿង​អតីតកាល​របស់​ម្នាក់ៗ​ឡើយ គាត់​ជា​បុរស​ពោះម៉ាយ ដែល​លែងលះ​ប្រពន្ធ​រួចរាល់​ហើយ ។​ចំណែក នាង​ក៏បាន​លែងលះ​ស្វាមី​រួចរាល់​ទៅតាម​ផ្លូវច្បាប់​ហើយ​ដែរ ដូច្នេះ​ស្នេហា​ថ្មី​នេះ​គឺ​មិនមាន​ជាប់ជំពាក់​វា​ក់វិន​ជាមួយ​នរណា​នោះទេ ហើយ​ក្រុមគ្រួសារ​ទាំងសងខាង​ក៏បាន​យល់ស្រប​និង​ដឹងលឺ​ពី​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ដែរ ។

អា​លី​ណា
ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​

ម៉ៅ ស៊ី​ណាត ស្គាល់គ្នា​ត្រឹមតែ ១៥ ថ្ងៃ បង្កាត់ភ្លើង​ស្នេហ៍​ភ្លាម​