សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម

​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គឿង​ញៀន​ខេត្ត និង ស្រុក​ស្ទឹងត្រង់ នៃ​ស្នងការដ្ឋាន​ន​របាល​ខេត្តកំពង់ចាម បង្ក្រាប និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ករណី​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង រឹបអូស​វត្ថុតាង​ថ្នាំញៀន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១៣ កញ្ចប់ ធំ ៣ កញ្ចប់ តូច ១០ កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ១ គ្រឿង​អាវុធ​កែឆ្នៃ​កាំភ្លើង​ស្នប់ ១ ដើម​ឧបករណ៍​សេព និង សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ។

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម

លោក វរៈសេនីយ៍ទោ សោម រស់ ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​គូសបញ្ជាក់ថា នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង ១៨ ល្ងាច នៅ​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើការ​បង្ក្រាប​ករ​ណី​រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី និង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ។

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម

១.​ឈ្មោះ ហាន រី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ២.​រុន វីរៈ ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៣. ឈ្មោះ​អាត រ៉ាវី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។ ៤ .​ឈ្មោះ​រ៉ា​ន់ ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ខ្ទុ​ម​ឃុំ​ជីគរ​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​។​ ​បច្ចុប្បន្ន​ជនសង្ស័យ ៤ នាក់ រួមទាំង​វត្ថុតាង​បញ្ចូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ (​ប្រភព TV5)

សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៤ នាក់ និង វត្ថុ​តាំង​បញ្ចូនទៅ​តុលាការខេត្តកំពង់ចាម