លោក សុខ ផន៖ គ្រោះថ្នាក់ចរាចរណ៍ តាមលងយើងជាប់ បើយើងហ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍

ព្រះសីហនុ៖ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា «បើយើងមានតែច្បាប់ តែមនុស្សមិនគោរពច្បាប់ គ្រោះថ្នាក់ចរាចរណ៍ នៅតែកើតមាន ហេតុដូច្នោះ យើងត្រូវតែពង្រឹងលើច្បាប់ថ្មីយើង ហើយព្រះអាចជួយយើងបាន បើសិនជាយើងចេះជួយខ្លួនយើង» ។

ថ្លែងកាលពីរាត្រីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកសាធារណៈការ លោកមានស្រសាសឲ្យដឹងថា «កាលពីប៉ុន្មានថ្ងៃមុននេះ ដែរមានអង្គការតាមស្ថាប័ននានា បានចុះមកអប់រំច្បាប់ចរាចរណ៍ថ្មី តាមសាសា និងគោលដៅនានា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ច្រើន ខណៈដែលច្បាប់ថ្មីនឹងត្រូវអនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ»។

លោកបានថ្លែងបន្តថា "ច្បាប់យើងមាន តែបើមិនុស្សមិនគោរពនោះទេ យើងនៅតែមានបញ្ហាដដែល ដោយបច្ចុប្បន្ននេះយើង កំពុងពង្រឹង ហើយក៏មិនបានពិន័យលើអ្នកល្មើសច្បាប់ផ្លូវថ្នល់ ឲ្យធ្ងន់ធ្ងរនោះដែរ" ។

លោកថ្លែងបន្តទៀតថា «ព្រះអាចជួយយើងបាន បើសិនជាយើងចេះជួយខ្លួនយើង ដោយគោរពច្បាប់ចរាចរណ៍ ហើយក៏សូមឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា»។

បញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ ២០១៤ ស្លាប់ ២.២២៦ នាក់ និង ២០១៥ មានចំនួន២.២៦៥ នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយនៅឆ្នាំ២០២០ បើសិនជាមិនមានវិធានការទប់ស្កាត់នោះ វានឹងកើតឡើងដល់ទៅ ៣២០០នាក់ តែបើសិនជាមានវិធានការទប់ស្កាត់ វានឹងថយមកកាន់ចំនួន ១.៦០០ នាក់ស្លាប់ក្នុងមួយ