រថយន្តដឹកត្រីបុក រថយន្តដឹកខ្សាច់ ពីក្រោយស្លាប់ អ្នកលក់ត្រីម្នាក់

កណ្តាល ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ជាអ្នកលក់ត្រីត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយសារ តែអ្នកបើកបររថយន្តដឹកត្រីខ្វះការប្រុងប្រយ័ត្នបើកជ្រុកទៅបុករថយន្តដឹកដីពីក្រោយផ្នែក ចំហៀង កាលពី វេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក KIA មួយតោនកន្លះដឹកត្រីពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 2 AF 6327 អ្នកបើកបរគេចខ្លួនបាត់ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ហេង ចាន់រី ភេទ ស្រី អាយុ32ឆ្នាំ មុខរបរ ទិញលក់ត្រីមានទីលំនៅ ភូមិ ព្រែកខ្សាយ (ក)ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង (ស្លាប់នៅកន្លែង)បានជ្រុលទៅបុករថយន្តដឹកខ្សាច់ ម៉ាក (KIA) ពាក់ស្លាក់លេខភ្នំពេញ3A8019 ពីរក្រោយ ចំហៀងផ្នែកខាងឆ្វេង ភ្លាមៗនោះ អ្នកលើកបររថយន្តរត់គេចខ្លួនបាត់បន្សល់ទុករថយន្តទាំងពីរគ្រឿង នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ នគរបាលបានយកវត្ថុតាង ទាំងពីរគ្រឿងយកមករក្សាទុក ដើម្បីចាត់ការបន្ត ចំណែក សាកសពវិញត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕