មួយ​ឈុត​​​ក្លែង​ធ្វើ​ជា​តារា​កូរ៉េ​ដើរ​ផ្សា​ទំនើប​ ផ្អើល​​​គេ​តាម​សុំថត​និង​ហត្ថលេខា​លាន់


មួយ​ឈុត​​​ក្លែង​ធ្វើ​ជា​តារា​កូរ៉េ​ដើរ​ផ្សា​ទំនើប​ ផ្អើល​​​គេ​តាម​សុំថត​និង​ហត្ថលេខា​លាន់

ក្រុមការងារ​​ទូរទស្សន៍ Re-Production TV បាន​បង្កើត​​វីដេអូ​​​បញ្ឆោត​មួយ​ឈុត​ក្លែង​​​ធ្វើ​ជា​តារា​កូរ៉េ​ក្នុង​ប្រទេស​ចិន។ George ត្រូវ​សម្ដែង​ជា​តួ​តារា​កូរ៉េ​ក្លែងក្លាយ​ដើរ​​មើល​ឥវ៉ាន់​ក្នុង​ផ្សារ​​ទំនើប Weifang ​ដោយ​មាន​អង្គរក្ស​​ស្បែក​ខ្មៅ​៣​នាក់​ អ្នក​ថត​រូប​ម្នាក់​​ ​ជំនួយការ​បកប្រែ​ម្នាក់​និង​ភរិយា​ក្លែងក្លាយ​ម្នាក់។

 

គ្មាន​នរណា​ម្នាក់​ដឹង​ George​ជា​​នរណា​នោះ​ទេ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​​បាន​ចាប់ផ្ដើម​ដើរ​តាម​​គេ​ ថែម​ទាំង​សុំ​ថតរូប​ជាមួយ​និង​ហត្ថលេខា​ទៀត​ផង។ ឯ​មនុស្ស​មួយ​ចំនួន​ទៀត​​​​ប្រាប់​ George​ថា​ពួក​គេ​ចូលចិត្ត​ភាពយន្ត​ថ្មី​របស់​គេ ឯ​ខ្លះ​ទៀត​គិត​ថា​​គេ​គឺ​ជា​តួអង្គ​ក្នុង​រឿង “Fast and Furious 7”។

 

ចង់​ដឹង​សកម្មភាព​បញ្ឆោត​​នេះ​​ធ្វើ​ឲ្យ​​មនុស្ស​ក្នុង​ផ្សារ​ភ្ញាក់​ផ្អើល​​ដូច​ម្ដេច​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

 

 

ចុចអាន៖មើល Criss Angel លេង​សៀក​មួយ​ក្បាច់​បោក​អ្នក​មើល​ភ័យ​ញ័រ​ខ្លួន

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ enstarz