ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

យ៉ាង​ហោច​ណាស់ ​មាន​តារា​ស្រី៥នាក់​ ហ៊ាន​បញ្ចេញ​ឈុត ប៊ីគីនី ក្នុង​​ឆ្នាំ២០១៥​នេះ ដោយ​ការ​ស្លៀក​ពាក់​របស់​ពួក​គេ ស្ថិត​ក្នុង​ស្ថានភាព​ខុសៗ​គ្នា។

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

 

១/ កញ្ញា បេនីយ៉ាំង៖ បេនីយ៉ាំង ធ្លាប់​បាន​​​បញ្ចេញ​ឈុត ប៊ីគីនី កាល​​ពី​ដើម​ខែ សីហា ឆ្នាំ ២០១៥ ក្នុង​អាង​ហែល​ទឹល​មួយ​។ ការ​បញ្ចេញ​ឈុត​ក្ដី​សាច់​មួយ​នេះ គឺ​ជា​សកម្មភាព​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​របស់​នាង​ដែល​មាន​ឈ្មោះ​ថា រឿង  ” ក្រមុំ​៣១ កម្លោះ​៥២” ។

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

 

២/ កញ្ញា ផាន់ ផាត់ណា៖ កញ្ញា ផាន់ ផាត់ណា ក៏​ធ្លាប់​បញ្ចេញ​ឈុត​ប៊ីគីនី​ដូច​គ្នា គ្រាន់​តែ​ការ​បញ្ចេញ​ឈុត​បែប​នេះ ស្ថិត​ក្នុង​ស្ថានភាព​ខុស​ពី បេនីយ៉ាំង។ នាង​បាន​ស្លៀក​ឈុត​នេះ គ្រា​ដែល​នាង​ទៅ​ចូល​រួម​កម្មវិធី​ប្រកួត ​Miss Southeast Asia Tourism Ambassadress 2015 ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ចុង​ខែ កញ្ញា ឆ្នាំ ២០១៥ តម្រូវ​តាម​អ្នក​រៀបចំ​កម្មវិធី។ ការ​ប្រកួត​​នោះ នាង​មិន​ទទួល​បាន​លទ្ធផល​​វិជ្ជមាន​​នោះទេ។

 

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

 

៣/ កញ្ញា វ៉ាន់ ស្រីល័ក្ខ៖ កញ្ញា វ៉ាន់ ស្រីល័ក្ខ ក៏​ធ្លាប់​បញ្ចេញ​ឈុត​ប៊ីគីនី​ដូច​គ្នា ដោយ​ការ​ស្លៀក​របស់​នាង​ក្នុង​កម្មវិធី​​​ប្រកួត ​Miss Southeast Asia Tourism Ambassadress 2015 ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ចុង​ខែ កញ្ញា ឆ្នាំ ២០១៥ ជា​មួយ​នឹង ផាន់ ផាត់ណា ។ ​ស្រីល័ក្ខ ក៏​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដែរ។

 

 

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី

 

 

៤/ កញ្ញា ម៉ឹង សេរីរ័ត្ន ហៅ ជា សិលា៖ សិលា ក៏​​បាន​​​បង្ហាញ​​ឈុត​ប៊ីគីនី​នេះ​កាល​ពី​ចុង​ខែ កញ្ញា ឆ្នាំ ២០១៥  នៅ​ប្រទេស​ម៉ាឡេស៊ី តែ​​កម្មវិធី​ប្រកួត​​ប្រជែង​នោះ​មាន​ឈ្មោះ​ថា  Miss Cosmopolitan World 2015 ។  សិលា ក៏​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដូច​គ្នា​ដែរ។

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី
៥/ កញ្ញា ដេនី៖ តារា​សម្ដែង​​ថ្មី កញ្ញា ដេន នី ទើប​តែ​បញ្ចេញ​បញ្ចេញ​ឈុត​ប៊ីគីនី​ កាល​ពី​ពាក់​កណ្ដាល​ខែ ធ្នូ ឆ្នាំ ២០១៥​នេះ ប៉ុន្តែ​មិន​មែន​ជា​ការ​សម្ដែង​អ្វី​ឡើយ គ្រាន់​តែ​ជា​ការ​ស្លៀក​ថត​កម្សាន្ត​​​លេង បង្ហោះ​លើ​បណ្ដាញ​សង្គម ដើម្បី​ស្វាគមន៍​​ថ្ងៃ​គ្រិស្ដស្មាស។

 

ឆ្នាំ២០១៥ ​តារា​ស្រី ៥ នាក់​​ហ៊ាន​បញ្ចេញ​ឈុត​ប៊ីគីនី
ទស្សនិកជន​ជួយ​ផ្ដល់​ពិន្ទុ​បន្តិច​មក តើ​ឈុត​ប៊ីគីនី ដែល​​តារា​ស្រី​ទាំង៥នាក់​សៀក​ខាង​លើក តើ​មួយ​ណា ស៊ិចស៊ី​ជាង​គេ?

 


អត្ថបទ៖ ខុត សីហា