រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ល្ងាច​មិញ​ ក្រោម​ការ​ចូលរួម​ពី​អ្នក​សិល្បៈ និង​តារា​សម្ដែង​​ក្នុង​រឿង​ទាំង​អស់នៅ​រោងភាពយន្ត Platinum Cineplex ហើយ​​ពួក​គេ​​នាំ​គ្នា​ជិះ​ស៊ីក្លូ​ជុំវិញ​ផ្សារ​ថ្មី​​ បង្ហាញ​ពី​ការ​លើក​ស្ទួយ​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​នេះ​​​ទៀត​ផង។

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

ចាងហ្វាង​ផលិតកម្ម មាតុចក្រហ្វីលដ៍ ហ៊ុយ យ៉ាឡេង បាន​និយាយ​ថា នេះ​ជា​វណ្ណកម្ម​ទី២​ក្នុង​ផលិតកម្ម​របស់​លោក បន្ទាប់​ពី​រឿង “អាព្រឿង​ងាប់​ហើយ” ក្រោម​កិច្ច​សហការ​ជាមួយ​ផលិតកម្ម មហាហង្ស។ ហើយ​លក្ខណៈ​ពិសេស​របស់​រឿង​នេះ គឺ​មាន​ការ​ចូលរួម​សម្ដែង​ពី​ជន​បរទេស​ជា​ច្រើន ដែល​ផលិតករ​ក្នុង​ស្រុក​មិន​ធ្លាប់​ធ្វើ​នោះ​ទេ ក្នុង​ខ្ទង់​ចំណាយ​ជិត ១០​ម៉ឺន​ដុល្លារ។

“ ក្ដី​សង្ឃឹម​ស្ថិត​លើ​បង​ប្អូន​ទាំង​អស់​គ្នា ប៉ុន្តែ​អ្វី​ដែល​យើង​ជឿជាក់ គឺ​វា​បង្កើត​ឡើង​ថ្មី មិន​បាន​ចម្លង​ពី​បរទេស​ទេ”។ លោក ហ៊ុយ យ៉ាឡេង ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន។ លោក​បន្ត​ថា ស្នាដៃ​ថ្មី​នេះ​បង្កប់​ដោយ​ការ​អប់រំ និង​ភាព​កំប្លែង​រវាង​តារា​សម្ដែង​ខ្មែរ និង​បរទេស ដែល​ទស្សនិកជន​មិន​ធ្លាប់​ទស្សនា។

ម្យ៉ាង​ទៀត រឿង “អាកុក អាច្រវា” បាន​ជាប់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ ២០១៥ ខណៈ​ភាពយន្ត​ផ្សេង​ទៀត​បាន​ចាក់​បញ្ចាំង​រួច​ទៅ​ហើយ។ អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ អំពាវនាវ​ដល់​ទស្សនិកជន​ទាំង​អស់ ដើម្បី​ចូលរួម​ទស្សនា​រឿង​កំប្លែង​បែប​អប់រំ​ខាង​លើ ដែល​ចាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ទូទាំង​រាជធានី​ភ្នំពេញ៕

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

រឿង “អាកុក អាច្រវា” សម្ពោធ​ល្ងាចមិញ តួ​សម្ដែង​នាំ​គ្នា​ជិះ​ស៊ីក្លូ​ផ្អើល​ផ្សារ​ថ្មី

អត្ថបទ៖ សំ ជំនាញ