គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ

ភ្នំពេញ៖  បន្ទាប់ពីមានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេល ១ឆ្នាំ  ហាងបង្អែមបែបហុងកុង និងតៃវ៉ាន់ Dessert Story ដែលមានសាខា ចំនួនពីរកន្លែង នៅក្នុងទីក្រុងភ្នំពេញ រួចមកហើយនោះ  បានបន្តបើកសម្ពោធ សាខាថ្មីមួយទៀត នៅម្តុំសន្ធរម៉ុក ក្នុងថ្ងៃគំរប់ខួប១ឆ្នាំ របស់ហាងនេះ កាលពីម្សិលមិញ ។

គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ

ក្នុងកម្មវិធី សម្ពោធសាខាថ្មី និង ការគំរប់ខួប១ឆ្នាំនេះ នៅហាង Desssert Story Santhomuk ក៏មាន ការចូលរួមពីភ្ញៀវកត្តិយស យ៉ាងច្រើនកុះករ ហើយក្នុងនោះ គូស្នេហ៍ល្បីប្រចាំឆ្នាំ ជា តារាសម្តែង និង ជាពិធីករ ពិធីការិនី គឺ កញ្ញា ភិន សុដាលីស និង លោក ប៉ែន ចំរុង ក៏បានចូលរួមកម្មវិធីនេះផងដែរ ។

គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ

កញ្ញា សេង ទុស៊ីត្ថា អគ្គនាយកក្រុមហ៊ុន ហាង Dessert Story  Cambodia បានប្រាប់ថា Dessert Story  Cambodia គឺជាហាង ដែលបានទិញសិទ្ធិ ផ្តាច់មុខពី Dessert Story នៅប្រទេសអូស្ត្រាលី តៃវ៉ាន់ និង ចិន ដែល Dessert Story មានលក់នូវ បង្អែមបែបហុងកុង និង តៃវ៉ាន់ជាង ១០០មុខ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ បូករួមជាមួយនឹងគ្រឿងផ្សំ ដែលធ្វើពីគ្រាប់ធញ្ញាជាតិ គ្មានជាតិគីមី ។

គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
កញ្ញា សេង ទុស៊ីត្ថា និង ម្ចាស់ហាងកាត់ខ្សែបូរសម្ពោធហាង

គួរបញ្ជាក់ដែរថា ហាង Dessert Story  Cambodia  មានសាខាទី១ ស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ និង សាខាទីពីរ ស្ថិតនៅ TK Avenues  ហើយចំពោះសាខា ទី៣ ស្ថិតនៅផ្លូវកម្ពុជាក្រោម ម្តុំសន្ធរម៉ុក ដែល បានបើកសម្ពោធ កាលម្សិលមិញនេះ ថែមទាំងមាន ការបញ្ចុះតម្លៃពិសេស ៣០ភាគរយ ចាប់ពីថ្ងៃទី ២៣ ខែឆ្នូ ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦ ថែមទៀតផង ៕

គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
គំរប់ខួប១ឆ្នាំ ហាង Dessert Story បើកសាខាថ្មីមួយទៀត នៅសន្ធរម៉ុក និងបញ្ចុះតម្លៃ ៣០ភាគរយ
ភ្ញៀវកត្តិយស និង តារាសម្តែងចូលរួមកម្មវិធីនេះ

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត