សង្ស័យរឹតកសម្លាប់នារីម្នាក់ រួចរត់ទៅលេបថ្នាំ សម្លាប់ខ្លួន

ភ្នំពេញ៖ បុរស នារីពីរនាក់ បានស្លាប់ក្នុងបន្ទប់ជួលផ្សេងគ្នា ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ នៅម៉ោងប្រមាណ ៩៖៥០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ករណីនេះ សមត្ថកិច្ចសង្ស័យថា ខាងប្រុសជាអ្នករឹតកសម្លាប់នារី រត់សម្រេចចិត្តលេបថ្នាំម្លាប់ខ្លួនតាមក្រោយ។

តាមសេចក្តីរាយការជំហានដំបូង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ មានការភ្ញាក់ផ្អើលមួយ ក្នុងផ្ទះជួល មួយកន្លែង នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ដោយសារតែមានបុរស និងនារី ពីរនាក់ បានត្រូវគេប្រទះ ឃើញស្លាប់ ក្នុងបន្ទប់ជួលក្បែរគ្នា។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នារីដែលស្លាប់ក្នុងបន្ទប់ជួលនោះ ត្រូវបានសង្ស័យថា ខាងប្រុសជា អ្នករឹតក សម្លាប់ តែមិនដឹងមូលហេតុអ្វី បន្ទាប់មក អ្នកសម្លាប់រឹតក សម្លាប់នោះ បានមកបន្ទប់ខ្លួន រួចលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ។

យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាបញ្ជាក់អំពី ករណីឃាតកម្ម និងអត្តឃាតទំាងពីរករណីនេះ នៅឡើយទេ ៕

សង្ស័យរឹតកសម្លាប់នារីម្នាក់ រួចរត់ទៅលេបថ្នាំ សម្លាប់ខ្លួន
សង្ស័យរឹតកសម្លាប់នារីម្នាក់ រួចរត់ទៅលេបថ្នាំ សម្លាប់ខ្លួន
សង្ស័យរឹតកសម្លាប់នារីម្នាក់ រួចរត់ទៅលេបថ្នាំ សម្លាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត