ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ចេញ​កំណែ​ប្រែ​​ថ្មី​កាន់​តែ​ពិសេសសម្រាប់ Android


ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ចេញ​កំណែ​ប្រែ​​ថ្មី​កាន់​តែ​ពិសេសសម្រាប់ Android

ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ (Khmer Smart Keyboard) បាន​ចេញ​កំណែប្រែ​ថ្មី ២.០.១៦ សម្រាប់​ទូរសព្ទ​ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​បាន​បន្ថែម​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូចជា៖

 

ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ចេញ​កំណែ​ប្រែ​​ថ្មី​កាន់​តែ​ពិសេសសម្រាប់ Android

 

@បន្ថែម​ផ្ទៃ​ពណ៌​ស​សម្រាប់ Keyboard (White Theme)។
@បន្ថែម​ចលនា​ដល់​សញ្ញា “?” និង “” ពេល​ចុច​អូសវា​ឡើង​ទៅ​លើ។ សម្រាប់​ក្តារ​ចុច​ជា​ភាសា​អង់គ្លេស​អាច​ធ្វើ​បាន​ដូចគ្នា (“?” និង “.“)។

 

@បន្ថែម​កម្ពស់​របស់​ក្តារ​ចុច ដោយ​គ្រាន់​តែ​យក​មេដៃ​ចុច​សង្កត់​លើ​ក្តារ​ចុច​ប្រហែល២​វិនាទី រួច​ទាញ​ទៅ​លើ ហើយ​ទាញ​មក​ក្រោម​ដើម្បី​​ឱ្យ​ក្តារ​ចុច​វិល​មក​រក​ភាព​ដើម។

 

បើ​តាម​លោក​គ្រុយ វណ្ណា ដែល​ជា​ស្ថាបនិក​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កំណែ​ប្រែ​ថ្មី​នេះ​មាន​តែ​លើ Android ប៉ុណ្ណោះ តែ​ដោយ​ឡែក​សម្រាប់ iOS ទាល់​តែ​ដើម​ឆ្នាំ ២០១៦ ទើប​អាច Update បាន៕

 

អាន៖ គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ

 

អត្ថបទ៖ ប៉ែត ផាន់និត