ឧបករណ៍​ពិសេស​ប្រែ​ក្លាយ​អេក្រង់​ធម្មតា​​ទៅ​ជា​អេក្រង់​ Touch បាន​


ឧបករណ៍​ពិសេស​ប្រែ​ក្លាយ​អេក្រង់​ធម្មតា​​ទៅ​ជា​អេក្រង់​ Touch បាន​

អេក្រង់​ Touch ​បាន​ក្លាយ​ជា​ចំណុច​ទាក់​ទាញ​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ប៉ុន្តែ​ Laptop ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​ភាគ​ច្រើន​​គឺ​មិន​មាន​មុខងារ​មួយ​នេះ​ឡើយ។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​​អាច​ធ្វើ​ឲ្យ​អេក្រង់​​មិន​អាច​ Touch ​ទៅ​ជា​អេក្រង់​​អាច​ Touch បាន។

 

ឧបករណ៍​ពិសេស​ប្រែ​ក្លាយ​អេក្រង់​ធម្មតា​​ទៅ​ជា​អេក្រង់​ Touch បាន​

 

 

ក្រុមហ៊ុន​មួយ​ឈ្មោះ​ Neonode បាន​បង្កើត​នូវ​​ឧបករណ៍​ AirBar ដែល​អាច​​ធ្វើ​ឲ្យ​អេក្រង់​ Laptop ធម្មតា​ប្រែ​ក្លាយ​ជា​អេក្រង់​ Touch បាន។ ឧបករណ៍​​នេះ​អាច​ប្រើ​ប្រាស់​បាន​យ៉ាង​ងាយ​ស្រួល ​ដោយ​មិន​​ទាមទារ​ឲ្យ​​ធ្វើ​ការ​កែ​សម្រួល​ Hardware ឬ Software កុំព្យូទ័រ​ណា​មួយ​ឡើយ​ ពោល​គឺ​គ្រាន់​តែ​យក​មក​​ត​ភ្ជាប់​នឹង​រន្ធ​ដោត​របស់​កុំព្យូទ័រ​ប៉ុណ្ណោះ។

 

​​ឧបករណ៍​ AirBar ​ធ្វើ​ការ​គ្រប​ដណ្ដប់​អេក្រង់​ធម្មតា​ ដោយ​ផ្ទាំង​មើល​មិន​ឃើញ​នឹង​ភ្នែក​មួយ ​ដែល​អាច​ឲ្យ​អ្នក​បញ្ញា​អេក្រង់​ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ស្ទាប។ ​អ្នក​គ្រាន់​តែ​យក​បន្ទះ​ជ័រ​ពណ៌​ខ្មៅ​មួយ​នេះ​ដាក់​ពី​ក្រោម​​អេក្រង់​ Laptop បន្ទាប់​មក​គ្រាន់​តែ​ដោត​ខ្សែ​របស់​វា​ចូល​ទៅ​ក្នុង​រន្ធ​ USB នោះ​នឹង​ប្រើ​បាន​ជា​មិន​ខាន។ AirBar ​អាច​ធ្វើ​ការ​ចំណាំ​នូវ​ កាយ​វិការ​ដែល​អ្នក​ប្រើ​ទៅ​លើ​អេក្រង់​ដូច​ជា​ ​ច្បិច​ម្រាម​ដៃ,​ អូស​ទៅ​ឆ្វេង​​​ឬ​ស្ដាំ​,​ ពង្រីក និង​អូស​ទៅ​​​លើ​ឬ​ក្រោម​ជា​ដើម។

 

ឧបករណ៍​ពិសេស​ប្រែ​ក្លាយ​អេក្រង់​ធម្មតា​​ទៅ​ជា​អេក្រង់​ Touch បាន​

 

ឧបករណ៍​នេះ​ក៏​អាច​ដំណើរ​ការ​បាន​​ជា​មួយ​នឹង​​ស្រោម​ដៃ​ ជក់​ ខ្មៅ​ដៃ​ ឬ​អ្វី​ៗ​ដែល​នៅ​ក្បែរ​អ្នក​។ ចំពោះ​ការ​​ផលិត​ជា​លើក​ដំបូង​នេះ​ AirBar នឹង​ដំណើរ​ការ​តែ​ជា​មួយ​ Laptop​ ដើរ​ដោយ​ Windows 7,8 និង​ 10 ដែល​មាន​អេក្រង់​ទំហំ​១៥,៦​អ៊ីញ។ នៅ​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន​នឹង​សិក្សា​ជា​បន្ថែម​ដើម្បី​ឲ្យ​ឧបករណ៍​នេះ​អាច​ដំណើរ​ការ​ជា​មួយ​ទំហំ​អេក្រង់​ច្រើន​ប្រភេទ។

 

ឧបករណ៍​ AirBar នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ CES​ នា​ទីក្រុង​ Las Vegas នៅ​ខែ​ក្រោយ​នេះ​ ប៉ុន្តែ​គេ​បាន​បើក​ទទួល​ការ​កុម្ម៉ង់​​មុន​តាមរយៈ​អនឡាញ​ ​ដែល​​​មួយ​គ្រឿង​មាន​តម្លៃ​៤៩​ដុល្លារ៕​​​​​​​​​​​​

 

 

 

 

ចុច​អាន៖ Android នៅ​តែ​ពេញ​និយម​ជាង iOS ដដែល​នៅ​អាមេរិក

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ DigitalTrends