បង់ក្លាដែស សម្រេចសាង សង់រោងចក្រ នុយក្លេអ៊ែរ តម្លៃ ១២,៦៥ ពាន់លានដុល្លារ

ដាកា៖ គណរដ្ឋមន្ត្រីរបស់ប្រទេសបង់ក្លាដែស បានសម្រេចឲ្យរដ្ឋាភិបាល បញ្ជាទិញ និង កសាង រោងចក្រថាមពលនុយ ក្លេអ៊ែរ ដែលមានកម្លាំង ២.៤០០ មេហ្គាវ៉ាត់ ស្មើនឹងតម្លៃទឹក ១២,៦៥ ពាន់ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០១៥។

សេចក្តីព្រាងស្តីពីគម្រោង តម្លើង រោងចក្រនុយក្លេអ៊ែរដំបូង ក្នុងប្រទេសអាស៊ីខាងត្បូងមួយ នេះ ត្រូវបានសម្រេចចេញ ជាស្ថាពរ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី  ក្រោមបទបង្ហាញរបស់ លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុ កាលពីថ្ងៃពុធ ក្នុងរដ្ឋធានី ដាកា។

លោកស្រីនាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា បានថ្លែងក្នុងឱកាសនោះថា “រោងចក្រថាមពល នុយក្លេអ៊ែរ Rooppur នឹងត្រូវកសាងនៅក្នុងស្រុក ផាប់ណា ដែលមានចម្ងាយ ២១៦ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី ដាកា។ វាជាគម្រោងការមួយ ក្នុងចំណោមគម្រោងការនានារបស់ រដ្ឋាភិបាល ដែលនឹងសម្រេចឲ្យបានថាមពល ២០.០០០ មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ទូទាំង ប្រទេស នាថ្ងៃអនាគត។”

គួរបញ្ជាក់ថា រដ្ឋាភិបាលបង់ក្លាដែស បានទទួលការវិនិយោគ វិស័យថាមពលដ៏ធំសម្បើមនេះ ពីប្រទេសរុស្ស៊ី ដែលវានឹងជួយឲ្យសេដ្ឋកិច្ចជាតិ និង ជីវភាពប្រជាជន មានការរីកចំរើនទៅ មុខលឿនជាងមុន៕

បង់ក្លាដែស សម្រេចសាង សង់រោងចក្រ នុយក្លេអ៊ែរ តម្លៃ ១២,៦៥ ពាន់លានដុល្លារ