យូអិន គាំទ្រកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាល រួបរួមជាតិថ្មី នៅលីប៊ី

យូអិន៖ ពពកខ្មៅ ហាក់ចាប់ផ្តើមរសាត់ចេញពីប្រទេសលីប៊ីហើយ ដោយសារតែរដ្ឋាភិបាល បែកបាក់ទាំងពីរ បានសន្យាថា នឹងចូលតុពិភាក្សាគ្នា ដើម្បីរួបរួមជារដ្ឋាភិបាលតែមួយ ក្រោម កិច្ចអន្តរាគមន៍ពីអង្គការថ្នាក់ តំបន់ និង អន្តរជាតិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ ២០១៥។

ថ្លែងជុំវិញ លទ្ធផលដ៏គាប់ប្រសើរនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ បាន សម្រេច ចេញនូវដំណោះស្រាយថ្មីមួយ ដោយគាំទ្រចំពោះកិច្ចព្រមព្រៀង រវាងគូបដិបក្សធំៗ ទាំងពីរ ដែលបានសម្រេចចិត្តចូលរួម ដោះស្រាយបញ្ហាជាមួយគ្នា និង អាចឈានទៅរក ការបង្កើតរដ្ឋាភិបាល រួបរួមជាតិតែមួយវិញ នៅឆ្នាំ ២០១៦ ខាងមុខនេះ។

គួរបញ្ជាក់ថា ប្រទេសលីប៊ី បានរួចចាកផុត ពីរបបដឹកនាំផ្តាច់ការរយៈពេល ៤២ ឆ្នាំរបស់ លោក ម៉ូអាម៉ា ហ្គាដាហ្វី កាលពីឆ្នាំ ២០១១ ក្រោមចលនាបដិវត្តន៍ផ្កាម្លិះ ដ៏ធំនៅតំបន់ មជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង។ ប៉ុន្តែវាមិនបានធ្វើឲ្យប្រជាជាតិមួយនេះ ប្រសើរឡើង នោះទេ វាបែរជាធ្វើឲ្យ លីប៊ី ផុងកាន់តែជ្រៅទៅក្នុងវិបត្តិបែកបាក់គ្នា រវាងជាតិសាសន៍ឯង ដែលអូសបន្លាយមកជាង ៤ឆ្នាំមកនេះ រួមជាមួយនឹងការគម្រាមកំហែងពីពួកភេរវករ ថែមទៀត៕

យូអិន គាំទ្រកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាល រួបរួមជាតិថ្មី នៅលីប៊ី

  • យូអិន គាំទ្រកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាល រួបរួមជាតិថ្មី នៅលីប៊ី已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2015/12/24  Category:​អន្តរជាតិ