ស្គាល់អត្តសញ្ញាណ​គូស្នេហ៍ដែលស្លាប់ក្នុងបន្ទប់ជួល​​នៅសង្កាត់ចោមចៅហើយ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានស្រង់សំដីសមត្ថកិច្ច​ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​គូស្នេហ៍ដែលត្រូវ​ម្ចាស់ផ្ទះប្រទះឃើញស្លាប់នៅក្នុង​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិព្រៃល្វា​​ សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ​នាម៉ោងជិត១០ព្រឹកថ្ងៃទី២៤ធ្នូនោះ​ ខាងប្រុសឈ្មោះ យន់ ឌីណា ​អាយុ៣២ឆ្នាំ ​ជាកម្មកររោចងក្រ​ រស់នៅ​ភូមិព្រែកឡុង ​សង្កាត់តាក្តុល ក្រុងតាខ្មៅ ​ចំណែកខាងស្រីឈ្មោះ ​ស៊ុន គន្ឋិ ​អាយុ២២ឆ្នាំ ​លក់ដូរនៅក្នុងជួល​ក្នុងភូមិកើតហេតុខាងលើ ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅម៉ោងជាង១០ព្រឹក​ថ្ងៃព្រហស្បតិ៍ដដែលនេះ​ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និង​មានទាន់ដឹងពីមូលហេតុ​នៃការស្លាប់នៅឡើយ​។

ព័ត៌មានលម្អិតនឹង​មាន​ផ្សាយជូននៅ​លើ​សារព័ត៌មាន​​កោះសន្តិភាព ៕