ច្បាស់ហើយ ! ​មកពីខាងប្រុស​សុំស្រឡាញ់​មិនបាន​ទើបចូលទៅរឹតកសម្លាប់​ ​និងចង.ក​តាមក្រោយ​​នៅសង្កាត់ចោមចៅ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា​ មូលហេតុដែលប្រុស​ស្រីមួយគូបាន​ត្រូវម្ចាស់​ផ្ទះប្រទះឃើញ​ស្លាប់នៅក្នុងបន្ទប់ផ្ទះជួល​នៅក្នុងភូមិព្រៃល្វា ​សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ​នាម៉ោងជិត១០ព្រឹកថ្ងៃទី២៤ ​ធ្នូ នោះ ដោយសារខាង​ប្រុសឈ្មោះ យន់ ឌីណា សុំ​ស្រឡាញ់មិនបាន ​ទើបនៅពេលព្រឹកមិញពេលស្ងាត់ ​​ខាងប្រុសលបចូលទៅរឹត.ក​សម្លាប់ស្រ្តីឈ្មោះ ​ស៊ុន គន្ឋិ ​រួចបានរត់ទៅចង.កស្លាប់តាមក្រោយ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕