ខេមបូឌាន​លីគ​​ទី​២​ចេញ​រូប​រាង​ច្បាស់​ហើយ​


ខេមបូឌាន​លីគ​​ទី​២​ចេញ​រូប​រាង​ច្បាស់​ហើយ​

ពាន​រង្វាន់​បាល់ទាត់​លីគ​កម្ពុជា​លំដាប់​ទី២​ ឬ​​ Cambodian​ League​ II នឹង​កើត​មាន​ពិត​ប្រាកដ​នៅ​រដូវ​កាល​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​​ហើយ​ដោយ​មាន​តែ​៦​ក្រុម​ប៉ុណ្ណោះ​ចូល​រួម​ការ​ប្រកួត​ប្រជែង។

ខេមបូឌាន​លីគ​​ទី​២​ចេញ​រូប​រាង​ច្បាស់​ហើយ​លោក ម៉ៃ តុលា (អគ្គលេខាធិការ​រង FFC)​ធ្វើ​បទ​បង្ហាញ​ព្រឹក​នេះ (រូបថត៖ មិថុនា)

 

ដំណឹង​បឋម​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​ដែល​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​រៀប​ចំ​នៅ​ព្រឹក​នេះ​បាន​បង្ហាញ​ថា ការ​ប្រកួត​លីក​បាល់ទាត់​កម្ពុជា​ទី​២​នឹង​មាន​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​៦​ ហើយ​កីឡាករ​ត្រូវ​មាន​អាយុ​ក្រោម​២១​ឆ្នាំ​ ពាក់​កណ្ដាល​ និង​អាយុ​សេរី​ពោល​គឺ​ឡើង​២១​ឆ្នាំ​ឡើង​ពាក់​កណ្តាល។

 

ចំពោះ​កីឡាករ​បរទេស​វិញ​មិន​មាន​ឡើយ​សម្រាប់​លីគ​ទី​២​នេះ។ លើស​ពី​នេះ​ទៀត​ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​លក្ខណៈ​ក្នុង​ដី​ និង​ក្រៅ​ដី ប៉ុន្តែ​ពុំ​មាន​រូប​មន្ត​ Play Off ឡើយ៕

ខេមបូឌាន​លីគ​​ទី​២​ចេញ​រូប​រាង​ច្បាស់​ហើយ​

 

ព័ត៌មាន​លំអិត​យ៉ាង​ណា Sabay នឹង​ផ្តល់​ជូន​ពេល​ក្រោយ​ទៀត

 

អត្ថបទ៖ ជាន ចាន់រ៉ា​