មិនគួរជឿ! បរិភោគពងទា ​៣ថ្ងៃ អាច​សម្រក់ទម្ងន់បាន ៣​គីឡូ

ការទទួលទាន​របបអាហារ​ពងទាក្នុងរយៈពេលត្រឹម​តែ ៣ ​ថ្ងៃ អាច​ជួយអ្នក​ក្នុងការ​សម្រកទម្ងន់​បាន​ ៣គីឡូក្រាម។ ក្នុងអំឡុង​ពេលកំពុង​ទទួលទាន​របបអាហារ​នេះអ្នក​គួរតែ​ជៀសវាង​អាហារ​មួយចំនួនដូចជា៖ Pasta, អាហារ​ប្រៃពេក, អាហារផ្ទុក​ជាតិស្ករច្រើន, អាហារ​រហ័ស (ដំឡូងចៀន, និងប្រភេទ​អាហារ Pizza ជាដើម)។
 
មិនគួរជឿ! បរិភោគពងទា ​៣ថ្ងៃ អាច​សម្រក់ទម្ងន់បាន ៣​គីឡូ
ថ្ងៃដំបូង
អាហារ​ពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់, ប៉េងប៉ោះ ២ ផ្លែ និងទឹកតែបៃតង ១ កែវគ្មាន​ជាតិស្ករ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទានតែពណ៌ស), ត្រីឆ្អិន ១ ក្បាល ១២០​ក្រាម​ និងទឹកតែ​បៃតង ១​ កែវ។
អាហារសម្រន់​ ៖ ទទួលទាន​ផ្លែប៉ោម ១ ផ្លែ។
អាហារពេលល្ងាច ៖ ចំហុយ​ការ៉ុត, ផ្កាខាត់ណា​ខៀវ, ផ្កាស្ពៃស ឬខាត់ណា, សណ្ដែក​បារាំង, និងទទួលទាន​គ្រាប់ធុញ្ញជាតិ​ជាមួយ​ទឹកតែបៃតង ១​ កែវ។
ថ្ងៃទី ២
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ , ចេកទុំ ១ ផ្លែ និង​ទឹកតែបៃ​តង ១ កែវ។
អហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទាន​តែពណ៌ស), សាច់មាន់​ឆ្អិន ១២០ ក្រាម (យក​ស្បែក​ចេញ) និងទឹក​តែបៃតង ១ កែវ។
អាហារពេលល្ងាច​ ៖ ទទួលទាន​ Cheese ១២០ ក្រាម​ និង​ទឹកដោះគោមា​នកម្រិតជាតិខ្លាញ់​ទាប ១​ កែវ។
ថ្ងៃទី ៣ 
អាហារពេលព្រឹក ៖ ស៊ុតឆ្អិន ២ គ្រាប់ និង​ទឹកប៉េងប៉ោះ ១ កែវ។
អាហារថ្ងៃត្រង់ ៖ ស៊ុតឆ្អិន ២ គ្រាប់ (ទទួលទាន​តែពណ៌ស), សាច់គោឆ្អិន ១២០ ក្រាម និង​ទឹកតែបៃតង ១ កែវ។
អាហារពេលល្ងាច ៖ ដំឡូងដុត ២ មើម, បន្លែសាលាដ និងទឹក​តែបៃតង ១ កែវ ជាការស្រេច៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មិនគួរជឿ! បរិភោគពងទា ​៣ថ្ងៃ អាច​សម្រក់ទម្ងន់បាន ៣​គីឡូ
    • មិនគួរជឿ! បរិភោគពងទា ​៣ថ្ងៃ អាច​សម្រក់ទម្ងន់បាន ៣​គីឡូ已关闭评论
    • 9 views
    • Hide Sidebar
      A+
    Publish on:2015/12/24  Category:សុខភាព
    Tags: