​ម៉ូតូ​២​គ្រឿង បុក​គ្នា របួសធ្ងន់​៦​នាក់ នៅក្នុង​បុរី​សែន​មនោ​រម្យ​

ភ្នំពេញ: មនុស្ស​ចំនួន​៦​នាក់ បាន​រងរបួស​ធ្ងន់ ទាំងអស់គ្នា ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង បុក​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ ៨ និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ចំណែក​ជនរងគ្រោះ​ទាំង​២​ភាគី ចំនួន​៦​នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពី​កើតហេតុ ត្រូវបាន​រថយន្ត​សាមុយ មក​ដឹក​យកទៅ​សង្គ្រោះ នៅ​គ្លីនិក​ឯកជន ឡាំ ប៊ុនថន នៅ​ជម្ពូរ​វ័​ន្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្តម​សង្គ្រោះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ​វិញ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា  សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-2504 ជិះ​គ្នា​៣​នាក់ (​សុទ្ធតែ​យុវជន​) បើកបរ​ក្នុង​ទិសដៅ​ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0366 ជិះ​គ្នា​៣​នាក់ (​មនុស្ស​ចាស់​ម្នាក់ ក្មេង​តូច​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់​) បើកបរ​ពី​កើ​តទៅ​លិច (​បញ្ច្រាសទិស​គ្នា​) ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ទាំង​៦​នាក់ តែម្តង ។​

​ដោយឡែក វត្ថុតាង​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​៕V​/S

​ម៉ូតូ​២​គ្រឿង បុក​គ្នា របួសធ្ងន់​៦​នាក់ នៅក្នុង​បុរី​សែន​មនោ​រម្យ​