ការផ្លាស់ប្តូរ​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារតែ​រឿងអាស្រូវ និង​ភាពមិនប្រក្រតី​មួយចំនួន​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ប្រធាន​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមទាំង​មន្ត្រី​ពន្ធនាគារ​មួយចំនួន ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច នាពេលនេះ ឲ្យ​ទៅ​បំរើកា​រងារ នៅ​ក្រសួងមហាផ្ទៃ គឺ​បន្ទាប់ពី​កើតមាន​រឿងអាស្រូវ និង​ភាពមិនប្រក្រតី​មួយចំនួន នៅក្នុង​ពន្ធនាគារ​ទាំងនោះ នាពេល​កន្លងមកនេះ​។​
​    ​
​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រូបនោះ មិនបាន​លម្អិត​ពី​រឿងអាស្រូវ និង​ភាពមិនប្រក្រតី នៅក្នុង​ពន្ធនាគារ​ទាំងនោះ​ឲ្យ​បាន​ក្បោះក្បាយ​នោះទេ​។​

​សូម​រម្លឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ បានចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីរាជការ ក្នុងនោះ រួមមាន​៖
១.​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ គៀ សុ​វណ្ណា អត្តលេខ ០០៤០ ពី​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ មកជា​អនុប្រធាននាយកដ្ឋាន​ប្រតិបត្តិ​។

២.​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ភិន យ៉ាន អត្តលេខ ០០៦២ ពី​ប្រធាន​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ជំនួស​លោក គៀ សុ​វណ្ណា​។​

៣.​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​៣ ហ៊ូ ពុធ​វិសាល អត្តលេខ ០០៤៨ ពី​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ មកជា​អនុប្រធាននាយកដ្ឋាន​អប់រំ​។

៤.​លោក​ឧ​ត្ត​ម​អគ្គា​ថ្នាក់​លេខ​២ ពេជ្រ យ៉ុ​ន អត្តលេខ ០០២៣ ពី​អនុប្រធាននាយកដ្ឋាន​មធ្យ​បាយ ទៅជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ជំនួស​លោក ហ៊ូ ពុធ​វិសាល​។​
​    ​
​ចំណែក​មន្ត្រី ៣​រូប​ផ្សេងទៀត ក៏ត្រូវ​បានតែងតាំង​មុខតំណែង​ផងដែរ ក្នុងនោះ រួមមានៈ
១.​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១ កែវ ន​ន់ អត្តលេខ ០០៨៥ អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជំនួស​លោក ភិន យ៉ាន​។

២.​លោក​វរ​អគ្គានុរក្ស​លេខ​២ ប្រាជ្ញ សុ​ភី អត្តលេខ ០៣៨៥ អនុប្រធាន​ការិយាល័យ​អប់រំ​កែប្រែ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ជា​អនុប្រធាន​មណ្ឌល​កែប្រែ​ទី​៤​។

៣.​លោក​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​២ ផាត់ ឡេង អត្តលេខ ០៣៨៦ អនុប្រធាន​កា​រិ​យា​ប្រតិបត្តិ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ជា​អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ជា​អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២​។​

​សូម​រម្លឹកថា ពិធី​ផ្ទេរតំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ពន្ធនាគារ PJ ដែល​ស្ថិតនៅក្នុង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕​

ការផ្លាស់ប្តូរ​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារតែ​រឿងអាស្រូវ និង​ភាពមិនប្រក្រតី​មួយចំនួន​

ការផ្លាស់ប្តូរ​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារតែ​រឿងអាស្រូវ និង​ភាពមិនប្រក្រតី​មួយចំនួន​

ការផ្លាស់ប្តូរ​តំណែង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារតែ​រឿងអាស្រូវ និង​ភាពមិនប្រក្រតី​មួយចំនួន​