មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស


មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

ថ្ងៃ​បុណ្យ​គ្រិស្តស្មាស​​ខិត​ជិត​មក​ដល់ ប្រជាជន​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច កំពុង​ត្រៀម​ខ្លួន​រៀប​ចំ​​ធ្វើ​តាម​ទម្លាប់​បុណ្យ​​ប្រពៃណី​របស់​ពួក​គេ​ជា​រៀង​រាល់​ឆ្នាំ។ ​

 

 មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស
 

 
ក្នុង​នោះ​ ​អង់គ្លេស​ក៏​មិន​ខុស​ពី​ប្រទេស​កាន់​សាសនា​គ្រិស្ដ​ផ្សេង​ទៀត​ដែរ ​​បណ្ដា​ផ្សារ​​តូច​ធំ ផ្សារ​ទំនើប​នានា​ គឺ​ពោរ​ពេញ​ដោយ​មនុស្ស​ជា​ច្រើន​​​រាប់​ពាន់​នាក់​បាន​​នាំ​គ្នា​សម្រុក​ទៅ​ផ្សារ​​ទិញ​ឥវ៉ាន់​ ជា​ពិសេស​ទំនិញ​ជា​​អាហារ​ និង​សម្ភារៈ​កាដូ​​។
 

នៅ​ក្នុង​តំបន់ ​Cheshire និង​ តំបន់​ Hertfordshire គេ​ឃើញ​​​ថា​​អតិថិជន​​របស់​ហាង​​​លក់​ទំនិញ​​​ធំ​មួយ​នៅ​អង់គ្លេស​ Marks and Spencer គឺ​​​​ត្រូវ​រង់​ចាំ​​តម្រៀប​គ្នា​ជា​ជួរ​​​ដល់​ទៅ​២​ម៉ោង​ដើម្បី​​ចំា​ទិញ​យក​ឥវ៉ាន់​​ដែល​គេ​បាន​កក់​មុន​អំឡុង​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស​​ទៅ​ទៀត។ តាម​ប្រភព​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Visa បាន​ឲ្យ​ដឹង​ថា ​ ប្រជាជន​អង់គ្លេស​​ជា​ច្រើន​ត្រូវ​គេ​រំពឹង​ថា​បាន​ចំណាយ​​ថវិកា​ដល់​ ២​លាន​ផោន (ជិត​៣លាន​ដុល្លារ​) ហើយ​នឹង​អាច​ឈាន​ដល់​ ២៩៧៦​​លាន​ដុល្លារ​លើ​ការ​ចំណាយ​​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ទំនើប​ ដោយ​ត្រឹម​រយៈ​​១​នាទី​ៗ​​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​មាន​ប្រតិបត្តិការ​​​ទូទាត់​ប្រមាណ​៣៧​លាន​ដង។
 

មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស
 

 
ហាង​ទំនិញ​​តាម​ផ្លូវ​ជា​ច្រើន​ក៏​កំពុង​ដាក់​ស្លាក​បញ្ចុះ​តម្លៃ​ ដើម្បី​ទាក់​ទាញ​អតិថិជន​​ឲ្យ​បាន​ច្រើន ក្រោយ​ពេល​ឥវ៉ាន់​របស់​​ពួក​គេ​លក់​មិន​សូវ​ដាច់​ក្នុង​ថ្ងៃ​ធម្មតា។ ​​ការ​ដើរ​​ផ្សារ​ទិញ​ឥវ៉ាន់​​នា​​អំឡុង​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស​​នៅ​អង់គ្លេស​ ជា​​​​​​ថ្ងៃ​ទិញ​ទំនិញ​​ធំ​ជាង​គេ​មួយ​​ប្រចាំ​ឆ្នាំ៕
 

 មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស
 

 

មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ឥវ៉ាន់​​ថ្ងៃ​គ្រិស្តស្មាសនៅ​អង់គ្លេស

 
ចុចអាន៖ ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​