បើកវេទិកា សាធារណៈ ជាមួយប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ វេទិការសាធារណៈ ជួបប្រជុំប្រជាពលរដ្ឋ នៅសង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង។

ក្នុងពិធីនោះផងដែរ ក៏មានវត្តមានចូលរួមពីសំណាក់ លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងមន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលរដ្ឋ និងប្រជាពលរដ្ឋមកពីសង្កាត់ទាំង២សរុបចំនួន៧០៥នាក់។

នៅក្នុងវេទិកាសាធារណៈនេះ តំណាងប្រជាពលរដ្ឋបាន លើកឡើងអំពីក្តីកង្វល់របស់ពួកគាត់ មកសំណូមពរដូចជា  សុំឲ្យមានការត្រួតពិនិត្យ គុណភាពទំនិញ នៅទីផ្សារឲ្យបានជាប់ជាប្រចាំ, សំណូមពរសុំឲ្យមន្ទីរធនធានទឹក ជួយអន្តរគមន៍ជួយបូមទឹកដាក់ស្រែប្រាំង, សំណូមពរសុំឲ្យ រកទីផ្សារលក់ផលិតផលស្រូវនិដំណាំរួមផ្សំផ្សេងៗឲ្យបានតម្លៃខ្ពស់, សុំផ្លូវសំរាប់ដឹកកសិផលទៅទីផ្សារ, សុំឲ្យផ្តល់អត្តសញ្ញាប័ណ្ណឲ្យបានលឿន, សំណូមសុំឲ្យអាជ្ញាធរជួយអន្តរគមន៍ ចំពោះក្រុមហ៊ុនដឹកដីផ្លូវលេខ១ សង្កាត់ខ្សាម ឲ្យស្រោចទឹកកុំឲ្យហុយ ដែលបណ្តាលឲ្យខូចសុខភាព ប្រជាពលរដ្ឋ, សំណូមពរសុំឲ្យសមត្ថកិច្ច បង្កើនការបង្រាបក្រុមក្មេងទំនើង បង្រ្កាបការចែកចាយគ្រឿងញៀន នៅក្នុងសង្កាត់ខ្សាម, បញ្ហាដីសាលាបឋមសិក្សាខ្សាម ជាមួយនាយកសាលាបានចូលនិវត្តន៍, បញ្ហាបង់ពន្ធលើអចលនវត្ថុដី ដូចគ្នាមានអ្នកជាប់ពន្ធ និងអ្នកអត់ជាប់ពន្ធ និងសំណូមពរឲ្យសមត្ថកិច្ចផ្សព្វផ្សាយ ឲ្យបានមួយអាទិត្យមុន និងធ្វើការផាកពិន័យ។

ឆ្លើយតបទៅនិងសំណូមពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងមន្ទីរជំនាញ បានដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានតម្លាភាពសមស្រប តាមគោលការណ៍ច្បាប់ ហើយប្រជាពលរដ្ឋទទួលយក ដោយអបអរសាទរចំពោះករណីសំណូមពរ ឲ្យជួយត្រួតពិនិត្យគុណភាពទំនិញនៅទីផ្សារ។

លោកស្រី ជូ ប៊ុនអេង បានជំរុញឲ្យអាជ្ញាដែនដី និងគណៈកម្មការ ខេត្តចុះត្រួតពិនិត្យ ជាបន្ទាន់ឲ្យបានជាប់ ជាប្រចាំនៅ គុណភាពទំនិញ ជៀសវាងការទទួលទាន បណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋចំពោះ ករណីបង់ពន្ធអចលនទ្រព្យ ជំរុញឲ្យសាខាពន្ធដារខេត្ត ត្រូវជួបពន្យល់ដោះស្រាយ ជាមួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅក្នុងសប្តាហ៍នេះ។ លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយ គឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រី ជូ ប៊ុនអេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តល្មើស និងច្បាប់, កុំបង្កអំពើហិង្សាក្នុងគ្រួសារ និងសង្គម, ត្រូវទប់ស្កាត់ការជួយដូរ មនុស្សខុសច្បាប់, ជួយអប់រំដល់កូនក្មួយ ឲ្យធ្វើអ្វីត្រូវគោរពតាមច្បាប់ និងកុំធ្វើអ្វីដែល សង្គមស្អប់ខ្ពើម ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់ អនុវត្តតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕