ក្រសួងបរិស្ថាន ពង្រីកការយល់ដឹង បញ្ហាប្រែប្រួល អាកាសធាតុ ជូនមន្រ្តី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា បញ្ហាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ដែលអ្នកទាំងអស់គ្នា ត្រូវសិក្សាស្វែងយល់ដឹង និងចូលរួមក្នុងការបង្ការ និងទប់ស្តាត់ការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ធ្វើឡើងនៅ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់យុវជន ដោយមានការចូលរួមពីសិក្ខាកាម ប្រមាណជិត ១០០នាក់ ដែលមកពីក្រសួងបរិស្ថាន សហភាពសហព័ន្ធ យុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ ។នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ពីក្រសួងបរិស្ថាន។

សិក្ខាសាលា នេះធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការ សាធារណជនទូទៅ ជាពិសេសយុវជន សិស្ស-និស្សិត អំពីបញ្ហាប្រែប្រួលអាកាសធាតុ។

លោក សាយ សំអាល់ ដែលជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ផងដែរនោះ បានមានប្រសាសន៍ថា ដោយយល់ពីសារៈសំខាន់ នៃការឆ្លើយតបទៅនឹងបញ្ហាប្រែប្រួល អាកាសធាតុ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំ និងកាត់បន្ថយនានាទៅនឹង ការប្រែប្រួលអាកាសធាតុ នៅតាមបណ្ដាខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា”។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា  តាមរយៈសិក្ខាសាលានេះ យុវជនដែលជាសិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ  ផលប៉ះពាល់ និងដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយដែលប្រការនេះ នឹងជួយរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន ពាក់ព័ន្ធក្នុងការឆ្លើយតប ទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព៕