ម្ទេសខ្មាំង ឡើងជម្រះបញ្ជី នឹងថៃ ខណៈ ឯម ខ្លឹមខ្មៅ ប៉ះថៃ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតប្រដាល់ K.Cement លើសង្វៀន SEA-TV នារសៀលថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ អ្នកប្រដាល់ ឯម ខ្លឹមខ្មៅ ក្លិបឫទ្ធីពោធិសែនជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai ក្នុងទម្ងន់៦៨គីឡូក្រាម រីឯអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំង ក្លិបអារុណរះកីឡា ប៉ះអ្នក ប្រដាល់ថៃ Deth Divប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

អ្នកប្រដាល់ Super Chhai ធ្លាប់មកប្រកួតនៅកម្ពុជា២ដងហើយ ដោយវាយឈ្នះម្តង ស្មើម្តងជាមួយ អ្នកប្រដាល់កម្ពុជា។ គេមកប្រកួតលើកទី១ វាយស្មើជាមួយ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ និងមក លើកទី២ វាយឈ្នះ រិទ្ធ អារុណ ក្លិបក្រសួងការពារជាតិដោយពិន្ទុ។ Super Chhai នេះ គេជាជើងខ្លាំង ម្នាក់នៅប្រទេសថៃ ដែលតាមអ្នកផ្គូផ្គងឲ្យដឹងនោះថា ជាអ្នកប្រដាល់ថៃម្នាក់ដែលរឹងមាំ និងវាយខ្លាំង។

អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតចំនួន១១៥លើក ដោយឈ្នះ៩៩លើកចាញ់១៥លើក និងស្មើ១លើក ខណៈខ្លឹមខ្មៅ មានប្រវត្តិប្រកួត៩៨លើក ឈ្នះ៨២លើក ចាញ់១៤លើក និងស្មើ០២លើក។ តែ Super Chhai ចាញ់កម្ពស់ ខ្លឹមខ្មៅ បន្តិចដែរ ដោយ ខ្លឹមខ្មៅ មានកម្ពុជា១,៧១ ម៉ែត្រ ចំពោះ Super Chhai គេមានកម្ពស់តែ១,៧០ម៉ែត្រនោះ។ ខ្លឹមខ្មៅ ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ល្បិចកល និងកាយ សម្បទា ប៉ុន្តែឥឡូវនេះ មិនខ្លាំងដូចពីមុននោះឡើយ ព្រោះគេមានបញ្ហាសន្លាក់ជង្គង់ ដែលធ្វើឲ្យគេមិន សូវហ៊ានប្រើជើងទាត់ប៉ុន្មានទេក្នុងការប្រកួតនោះ។

ចំណែកអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះកីឡា ឡើងជម្រះបញ្ជីជាមួយអ្នកប្រដាល់ថៃ Deth Div ប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ នេះជាជំនួបលើកទី២របស់ម្ទេសខ្មាំង ជាមួយអ្នក ប្រដាល់ថៃDeth Div កាលជួបគ្នាលើកដំបូងអ្នកទាំង២នាក់ប្រកួតស្មើគ្នា។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ ដោយមានប្រវត្តិប្រកួតចំនួន ៦២លើក ឈ្នះ៥៦លើក ចាញ់៥លើក និងស្មើ១លើក។ សម្រាប់កម្ពស់ប្រហាក់ប្រហែលម្ទេសខ្មាំងដែរ គឺ១,៦៥ម៉ែត្រ ក្នុងពេលដែលម្ទេសខ្មាំង មានកម្ពស់១,៦៤ម៉ែត្រ។ ម្ទេសខ្មាំង គេវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អ ហើយមួយទៀត គេដូចជាថ្នឹកហើយរឿង វាយលើសង្វៀនប្រដាល់នេះ។ ពេជ្រ ម្ទេសខ្មាំង វាយឈ្នះថៃលើកចុងក្រោយ នេះ គឺវាយស្មើជាមួយ Deth Div នេះឯង។

អ្នកប្រដាល់ ព្រឹម ព្រេម ក្លិបបាគងមានរិទ្ធខេត្តសៀមរាប ជួបប្រកួតជាមួយ អ្នកប្រដាល់ ចេង គា ក្លឹប សាលវ័ន្តកីឡា ក្នុងទម្ងន់៦០គីឡូក្រាម ចំណែក អ្នកប្រដាល់ សៅយ៉ាន់ ហាន់ស៊ីង ក្លឹបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយ អ្នកប្រដាល់ ពេជ្រ ប៊ុនឆេន ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ក្នុងទម្ងន់៥៧គីឡូក្រាម ហើយ អ្នកប្រដាល់ សិទ្ធ ស៊ីណេត ក្លិបសាមគ្គីកូនខ្មែរ ជួបជាមួយ អ្នកប្រដាល់ សារ៉ាយ ចំរើន ក្លឹបរាជសីហ៍ខេត្តបន្ទាយមានជ័យក្នុងទម្ងន់៦៥គីឡូក្រាម៕

ម្ទេសខ្មាំង ឡើងជម្រះបញ្ជី នឹងថៃ ខណៈ ឯម ខ្លឹមខ្មៅ ប៉ះថៃ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ម្ទេសខ្មាំង ឡើងជម្រះបញ្ជី នឹងថៃ ខណៈ ឯម ខ្លឹមខ្មៅ ប៉ះថៃ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍