សេដ្ឋកិច្ចអ៊ីតាលី ចាប់ផ្តើម ប្រសើរឡើងវិញ ក្រោយដាំក្បាលចុះអស់ ៣ឆ្នាំ

រ៉ូម៖ វិទ្យាស្ថានស្ថិតិជាតិអ៊ីតាលី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ថា ចំណូលបានមក ពីវិស័យឧស្សាហកម្មរបស់អ៊ីតាលី បានកើនឡើង ២ភាគរយ ហើយការបញ្ជា ទិញបានកើនឡើង ៤,៦ភាគរយ នៅក្នុងខែតុលា បើធៀបទៅនឹងខែកញ្ញា កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នេះដោយលើក ឡើងពីតួលេខរបស់ វិទ្យាស្ថានទីក្រុងរ៉ូម ឲ្យដឹងថា ចំណូលពីផ្នែកឧស្សាហកម្មបាន កើនឡើង ១,៤ ភាគរយ នៅលើទីផ្សារក្នុងស្រុក និង ៣,១ភាគរយ ពីបរទេស ខណៈពេលដែល ការបញ្ជា ទិញបានកើនឡើង ៣,៦ភាគរយ នៅលើទីផ្សារ ក្នុងស្រុក និង ៦ភាគរយពីបរទេស។

បន្ថែមពីនេះទៀត ចំណូលពីវិស័យឧស្សាហកម្មនៅក្នុងខែតុលា ឆ្នាំ២០១៥ នេះបានកើនឡើង ១,៦ភាគរយ ដោយឡែកការបញ្ជាទិញបានកើនឡើង២,២ភាគរយ នៅខែតុលា ឆ្នាំ២០១៤។

យោងតាមការលើកឡើងរបស់ក្រុមអ្នកជំនាញឲ្យដឹងថា សេដ្ឋកិច្ចរបស់អ៊ីតាលី កំពុងងើប ក្បាលឡើងវិញ ជាបណ្ដើរៗហើយ ក្រោយពីធ្លាក់ចុះអស់រយៈពេល ៣ឆ្នាំ ប្រៀបទៅនឹង សេដ្ឋកិច្ចប្រទេសក្រិក ដែលត្រូវដួល រលំសេដ្ឋទាំងស្រុងក្នុងឆ្នាំ២០០៩៕

សេដ្ឋកិច្ចអ៊ីតាលី ចាប់ផ្តើម ប្រសើរឡើងវិញ ក្រោយដាំក្បាលចុះអស់ ៣ឆ្នាំ

  • សេដ្ឋកិច្ចអ៊ីតាលី ចាប់ផ្តើម ប្រសើរឡើងវិញ ក្រោយដាំក្បាលចុះអស់ ៣ឆ្នាំ已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2015/12/24  Category:​អន្តរជាតិ
Tags: