​តើ​ការ​ធ្លាក់​ចុះ​តម្រេក​ផ្លូវ​ភេទ​​ជារឿងធ​ម្មតា​មែន​ទេ​នៅ​ពេល​បុរស​កាន់តែ​ចាស់​?​

​វា​ជា​រឿងធ​ម្មជាតិ​សម្រាប់​បុរសគ្រប់រូ​ប ​ដែល​កត់​សម្គាល់​ថាខ្លួន​ឯងធ្លាក់​ចុះត​ម្រេក​ផ្លូវ​ភេទ​ជាលំដា​ប់​ នៅ​ពេល​ដែល​ពួក​គាត់​កាន់​តែចាស់​។ កម្រិត​នៃ​ការ​ធ្លាក់ចុះ​គឺមានលក្ខណៈខុ​សៗ​គ្នា ​ហើយ​បុរស​ភាគ​ច្រើន​អាច​រក្សា​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទបាន​ល្អ​យ៉ាង​តិច​បាន​មួយ​​ចំនួន នៅ​ក្នុង​វ័យ ​៦០​ ឆ្នាំ និង ៧០​ឆ្នាំរបស់​ពួកគាត់។
​​ទោះ​បី​ជា​យ៉ាង​ណា​ ពេល​ខ្លះ​ការធ្លាក់​ចុះ​តម្រេក​ផ្លូវ​ភេទ​ទាក់​ទង​ទៅនឹង​លក្ខខណ្ឌ​មូល​ដ្ឋាន​មួយ​។ ​ចំពោះ​បុរស ​ការ​ធ្លាក់​ទឹក​ចិត្ដ​ និង​ស្រ្ដេស ​តែងតែ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ធ្លាក់​ចុះ​តម្រេក​ផ្លូវ​ភេទ​។ ​ជួន​កាល​ពិរុទ្ធភាព​នៅ​ក្នុង​ចិត្ដ​របស់​គាត់​ ធ្វើ​ឱ្យ​ធ្លាក់​ចុះ​អ័កម៉ូន​ផ្លូវ​ភេទ​បុរស ​ដោយ​សារ​វិបត្ដិ​ក្រពេញ​បញ្ចេញអ័កម៉ូន។ ​ក្នុង​ករណី​ដទៃ​ទៀត ​ការ​ធ្លាក់​ចុះតម្រេ​ក​ផ្លូវភេទ​អាច​បណ្ដាល​មក​ពីផល​ប៉ះពាល់មួយផ្នែក នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​រោគ​។​
​តើ​ការ​ធ្លាក់​ចុះ​តម្រេក​ផ្លូវ​ភេទ​​ជារឿងធ​ម្មតា​មែន​ទេ​នៅ​ពេល​បុរស​កាន់តែ​ចាស់​?​
​ប្រសិន​បើអ្នក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​តម្រេកផ្លូវ​ភេទ ​ជា​ពិសេស​ប្រសិន​បើ​ការ​ធ្លាក់​ចុះ​នោះ​បាន​កើត​ឡើង​រហ័សពេក សូម​ធ្វើ​ការ​ប្រឹក្សា​ជា​មួយ​វេជ្ជបណ្ឌិត​របស់​អ្ន​ក​។ ​វេជ្ជបណ្ឌិត​របស់​អ្នក​អាច​នឹង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ ​និងធ្វើ​តេស្ត​ពិសោធន៍​វេជ្ជ​សាស្រ្ដ​ ដើម្បី​ជួយ​កំណត់​ឱ្យ​បានថា​តើ​អ្វី​​ជា​មូលហេតុ ដែល​បណ្ដាល​ឱ្យ​ធ្លាក់​ចុះ​តម្រេក​ផ្លូវ​ភេទ​។ ​នៅ​ពេល​កត្ដា​មូល​ដ្ឋាន​ត្រូវ​បាន​កំណត់បានហើយ ​វេជ្ជបណ្ឌិត​របស់​អ្នក​អាច​ណែនាំ​ជម្រើស​ព្យាបាល​ដ៏​សមស្រប​ណា​មួយ​សម្រាប់​អ្នក​។​ 
​ឧបមាដូចជា​៖​•​ប្រសិន​បើ​ការ​ធ្លាក់​ចុះ​តម្រេ​ក​ផ្លូវ​ភេទ​ទាក់​ទិ​ន​ទៅ​នឹង​ការធ្លាក់​ទឹក​ចិត្ដ ការ​ព្យាបាលបែប​ចិត្ដ​សាស្រ្ដ ​ឬ​ការ​រួម​ផ្សំ​ជា​មួយ​ការ​ប្រើ​ថ្នាំរ​ម្ងាប់​អារម្មណ៍​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​។•​ប្រសិន​បើធ្វើរោគវិ​និច្ឆ័យ​ទៅ​ឃើញ​ថា​អ្នក​មានការធ្លាក់​ចុះ​កម្រិត​អ័ក​ម៉ូន​ផ្លូវភេទ​ Testosterone ខុសប្រក្រតី ​ជម្រើស​ព្យាបាល​អាច​រួម​បញ្ចូលទាំង ​ការ​ព្យាបាល​ដោយ​បន្លាស់​ប្ដូរអ័ក​ម៉ូន​។​•​ប្រសិន​បើ​ឱ​ស​ថប្រភេទ​ណាមួ​យ ​ជា​មូលហេតុ​ឱ្យ​ធ្លាក់ចុះ​តម្រេក​ផ្លូវភេទ ​វេជ្ជ​បណ្ឌិត​អាច​ណែ​នាំ​ឱ្យ​អ្នក​ផ្លាស់​ប្រភេទ​ឱសថ​ផ្សេង​។​ចូរ​​​​ចង​ចាំថា​ អ្នក​ត្រូវ​បើក​ចិត្ដឱ្យទូលាយ និង​មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​វេជ្ជបណ្ឌិត​របស់ ​ពី​ព្រោះ​ថា អ្នក​រ៉ាយ​រ៉ាប់ប្រាប់​​គាត់បាន​កាន់​ក្បោះ​ក្បាយ ​ការ​ព្យាបាល​ក៏​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ​៕ ​
អត្ថបទ៖ ដេវីដ