ប្រពន្ធ Jay Chou នាំ​កូន​ទៅ​តៃវ៉ាន់​ទាំង​គ្មាន​ប្តី​ទៅជា​មួយ​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ រូបថត​នាង Vivian Hsu ពរ​កូន​នៅ​តៃវ៉ាន់​បាន​ចែកចាយ​ពាសពេញ​បណ្តាញ អ៊ី​ន​ធឹ​រ​ណេ​ត ។​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នាង Vivian បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដើម្បី​ចំណាយ ពេលវេលា​ជាមួយ​ក្រុមគ្រួសារ​ពេល​បុណ្យ​គ្រី​ស​ស្មាស​ខាងមុខ ហើយ​ដើម្បី​នាំ​កូន​របស់​នាង Dalton ទៅ​បង្ហាញ ដល់​បងប្អូន និង មិត្តភក្តិ​របស់​នាង​ផង ។

ប្រពន្ធ Jay Chou នាំ​កូន​ទៅ​តៃវ៉ាន់​ទាំង​គ្មាន​ប្តី​ទៅជា​មួយ​

នាង​បានទទួល​ស្គាល់​ការធ្វើដំណើរ​មកលេង​តៃវ៉ាន់​នេះដែរ ថែមទាំង បាន​និយាយទៀតថា នាង​មិនដែល​បាន​មកលេង​ស្រុកកំណើត​ជិត​មួយឆ្នាំ​ហើយ ដូចនេះ​នាង​គ្មាន​អារម្មណ៍​ចង់ ទៅ​កន្លែង​ផ្សេងៗ​ក្រៅពី​ទីនេះ​ឡើយ ។ នាង​បាន​បន្ថែមទៀតថា ដោយសារតែ​នៅ​សាំង​ហ្គា​រ​ពួរ អាកាសធាតុ ធម្មតា ហើយ​តៃវ៉ាន់​មាន​អាកាសធាតុ​ត្រជាក់ ទើប​បណ្តាល​ឲ្យ​កូន​នាង​ផ្តាសាយ ហើយ​នាង​ក៏​យក​កូន​ទៅ​ពេទ្យ ទើប​គេ​ថត​រូបថត​នោះបាន ។​

ប្រពន្ធ Jay Chou នាំ​កូន​ទៅ​តៃវ៉ាន់​ទាំង​គ្មាន​ប្តី​ទៅជា​មួយ​

គេ​បានដឹង​ដែរ​ថា នាង​នឹង​វិល​ត្រឡប់មក​អាជីព​សិល្បៈ​វិញ​នៅ​ខែមីនា ឆ្នាំ ២០១៦ តែ​អ្វីដែល​សំខាន់ នាង​ទៅលេង​ស្រុកកំណើត ហេតុអ្វី​បានជា​មិនឃើញ​ប្តី​នាង លោក Jay Chou ទៅតាម ៕ ​ថា​វរិ​ទ្ធ​

ប្រពន្ធ Jay Chou នាំ​កូន​ទៅ​តៃវ៉ាន់​ទាំង​គ្មាន​ប្តី​ទៅជា​មួយ​

ប្រពន្ធ Jay Chou នាំ​កូន​ទៅ​តៃវ៉ាន់​ទាំង​គ្មាន​ប្តី​ទៅជា​មួយ​