ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ក្រៅ​ពី​ផលិត​ផល​ដាក់​​លក់​តាម​អ៊ិនធើណិត​​ជា​ច្រើន​នោះ​ ថ្មី​​ៗ​នេះ​វិបសាយលក់​ទំនិញ​អនឡាញ​​របស់​​ក្រុមហ៊ុន​អាលីបាបា Taobao បាន​ដាក់​លក់​ផលិតផល​​​​​មួយ​ទៀត​​ គឺផ្លែ​ប៉ោម​ដែល​ថើប​ដោយ​​បុគ្គលិក​នារី​បម្រើ​ការ​តាម​យន្តហោះ។

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​
 
ផ្លែ​ប៉ោម​​ជា​ច្រើន​ផ្លែ ត្រូវ​​​បាន​ថើប​ដោយ​នារី​ៗ​ចិន​ដែល​​ជា​អ្នក​​​ទទួល​ការ​បណ្ដុះបណ្ដាល​ក្លាយ​ជា​​បុគ្គលិក​នារី​លើ​យន្តហោះ​​ប្រមាណ​​​​៥០០​នាក់​ពី​មហាវិទ្យាល័យ​​អាកាសចរ​ស៊ីវិល​​​​​​​​ខេត្ត​ស៊ីឈួន​ប្រទេស​ចិន​​​ ដើម្បី​​លក់​ជូន​អតិថិជន​ណា​ដែល​ចាប់​អារម្មណ៍។
 
ចំពោះ​តម្លៃ​ប៉ោម​​ក្នុង​១​ផ្លែ គឺ​តម្លៃ ៩,៩ យាន់ (១,៥៣ ដុល្លារ) ​តែ​ចំពោះ​ផ្លែ​ប៉ោម​ប្រភេទ​កម្រ​ខ្លះ​គឺ ១២៩,៩ យាន់ ( ២០​ដុល្លារ)។ តាម​សារព័ត៌មាន​ចិន People Online បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ​ ​ផ្លែ​ប៉ោម​ថើប​នឹង​មាត់​ដោយ​​នារី​ហាត់​ការ​ជា​បុគ្គលិក​បម្រើ​ការ​តាម​យន្តហោះ​នោះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​​មនុស្ស​ជា​ច្រើន​​​។
 
ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​
 
ចំពោះ​​អ្នក​ទិញ​ផ្លែ​ប៉ោម​នឹង​ទទួល​បាន​ការ​វេច​ខ្ចប់​ដាក់​តាម​ប្រអប់​លាយ​ជា​មួយ​ស្ករ​គ្រាប់​សូកូឡា។ តំណាង​​មហាវិទ្យាល័យ​​អាកាសចរ​ស៊ីវិល​​​​​​​​ខេត្ត​ស៊ីឈួន ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ម្នាក់​គឺ កញ្ញា​ Meng Ling បាន​ឲ្យ​ដឹង​ថា ​ប្រាក់​ចំណេញ​ពី​​ការ​លក់​ផ្លែ​ប៉ោម​នឹង​​​ចូល​ជា​មូលនិធិ​សហគ្រិន (ជួយ​សម្រេច​បំណង​ប្រាថ្នា​ អ្នក​ដែល​ចង់​ក្លាយ​ជា​សហគ្រិន) និង​​មូលនិធិ​សប្បុរសធម៌​​សម្រាប់​មនុស្ស​​ចាស់៕
 
ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​
 
ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ផ្លែ​ប៉ោម​​ដែល​នារី​​បម្រើ​ការ​លើ​យន្តហោះ​​ថើប​ ដាក់​លក់​​ជូន​​​អ្នក​ចាប់​អារម្មណ៍​

ចុចអាន៖ ប៉ោម​មួយ​ផ្លែ​អាច​ជួយ​អ្វី​បាន​ខ្លះ​ដល់​សុខភាព​?
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ people​​​​​​​​​ , techinsider