លោកប៉ាវ ស៊ីណា និងក្រុមគ្រួសារកម្មករ ទាំង៤រូប កំពុងនៅមុខពន្ធនាគារ រៀបចំឯកសារ សុំនៅក្រៅឃុំ

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានថ្លែងថា នៅម៉ោង ជាង១១ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥នេះ លោករួមទាំងក្រុមគ្រួសារកម្មករទាំង៤រូប កំពុង នៅមុខពន្ធនាគារខេត្តស្វាយរៀង ដើម្បីរៀបចំសុំណុំឯកសារសុំនៅក្រៅឃុំ។

ការនាំគ្នាទៅតុលាការនេះ ធ្វើឡើងក្រោយពី អភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ បានប្រាប់ឲ្យ ក្រុមគ្រួសារ និងសហជីព ទៅតុលាការខេត្តស្វាយរៀង ដើម្បីធ្វើការរៀបចំ មេធាវីរួចចំបំពេញបែបបទ តាមផ្លូវច្បាប់ធានា ឲ្យកម្មករទាំង ៤នាក់ សម្រាប់ដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន៕

លោកប៉ាវ ស៊ីណា និងក្រុមគ្រួសារកម្មករ ទាំង៤រូប កំពុងនៅមុខពន្ធនាគារ រៀបចំឯកសារ សុំនៅក្រៅឃុំ