បុរសម្នាក់ ត្រូវបានរថយន្ត បុកស្លាប់ ខណៈជិះម៉ូតូ នៅលើផ្លូវជាតិលេខ៦

កណ្តាល៖ បុរសម្នាក់ ត្រូវបានរថយន្តបុកស្លាប់ ខណៈជិះម៉ូតូលើដងផ្លូវជាតិលេខ៦ នៅចន្លោះស្ពានលេខ១៦-១៧ ត្រង់ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល នៅម៉ោងប្រមាណ៣៖៣០នាទី ទៀបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯអ្នកបង្កហេតុបានជិះរត់គេចខ្លួនបាត់។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាក អាស្យាកូសស្មូស ពណ៌ស លាយបៃតង ពាក់ផ្លាកលេខព 0324 ភព3
(អ្នកបើកបររត់បាត់) ឯជនរងគ្រោះ ឈ្មោះ ចាន់ ម៉ូលីដា អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូម៉ាក វ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-3634។

សាក្សីបានឲ្យដឹងទៀតថា មុនពេលកើតហេតុ រថយន្តបានបើកតាមផ្លូវជាតិលេខ៦ ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏រ៉េចង្កូត បុកម៉ូតូជនរងគ្រោះ ដែលកំពុងឈប់នៅមុខផ្ទះ ខាងលិចផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ដោយឡែកមនុស្សក្នុងរថយន្ត៤ នាក់ ក៏រងរបួសស្រាលផងដែ។

សាក្សីបានឲ្យដឹងទៀតថា ក្រោយពីបុកជនរងគ្រោះស្លាប់ អ្នកបើកបររថយន្ត បានជិះគេចខ្លួនបាត់ ឯសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី  ចំពោះម៉ូតូនិងរថយន្ត បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក
មុខកំពូល៕

បុរសម្នាក់ ត្រូវបានរថយន្ត បុកស្លាប់ ខណៈជិះម៉ូតូ នៅលើផ្លូវជាតិលេខ៦

បុរសម្នាក់ ត្រូវបានរថយន្ត បុកស្លាប់ ខណៈជិះម៉ូតូ នៅលើផ្លូវជាតិលេខ៦

បុរសម្នាក់ ត្រូវបានរថយន្ត បុកស្លាប់ ខណៈជិះម៉ូតូ នៅលើផ្លូវជាតិលេខ៦